logo
Header Logo
News Detail
thumbnail
អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ផ្សារថ្មីប្រសូតិទី១ នៅភូមិប្រសូតិទី១
15
28-Mar-2019
Sub-nation news
Link

      នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ផ្សារថ្មីប្រសូតិទី១ ស្ថិតនៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ អញ្ជើញចូលរួមក្នុងពិធីនេះមាន អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាព លោក លោកស្រីនាយក នាយករង ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកអភិបាលស្រុកស្វាយទាប ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងទាំងបី យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងអាជីវករ បងប្អូនប្រជាពលរដ្ឋសរុបប្រមាណជាង៣០០នាក់ ។ 

      ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងទៅកាន់ពាណិជ្ជករអាជីវករ អាជ្ញាធរដែនដី មន្ត្រីរាជការ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋនៅក្នុងពិធីសម្ពោធនោះថា ការដាក់ឱ្យដំណើរការផ្សារថ្មីប្រសូតិទី១នៅពេលនេះ គឺមានសារសំខាន់ណាស់ ព្រោះផ្សារនេះនឹងផ្តល់ជាទីកន្លែងសមរម្យ ដល់ប្រជាពលរដ្ឋអាជីវករក្នុងការលក់ដូរ ប្រកបរបបចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយផ្សារនេះក៏ជាទីកន្លែងប្រមូលផ្តុំ ផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម កសិផល និងការរស់នៅបែបទាន់សម័យ និងសប្បាយរីករាយ ដើម្បីបំពេញសេចក្តីត្រូវការរបស់យុវជន កម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទៅ ចូលមកទិញឥវ៉ាន់នានាតាមសេចក្តីត្រូវការរបស់ពួកគាត់។ ឯកឧត្តមបន្តថា ទីកន្លែងនេះពីមុនមិនមានកន្លែងលក់ដូរសមរម្យសម្រាប់បងប្អូនអាជីវករទេ ក្រោយពីការវិនិយោគសាងសង់រួចរាល់ ផ្សារថ្មីដែលមានកម្ពស់២ជាន់ មានចំនួន១៥០តូប និងបំពាក់ដោយជណ្តើរយន្តនៅជាន់ទី១ថែមទៀតផងនោះ នឹងចូលរួមចំណែកផ្តល់នូវសោភ័ណភាពសម្រាប់ស្រុកស្វាយទាប ក៏ដូចជាខេត្តស្វាយរៀង កំពុងមានសក្តានុពលសេដ្ឋកិច្ច ជាពិសេសផ្នែកឧស្សាហកម្មរោងចក្រ ដែលផ្តើមចេញពីការខិតខំរបស់រាជរដ្ឋាភិបាល ដោយបានដឹកនាំប្រទេសជាតិពីបាតដៃទទេរ ធ្លាប់ញាំញ៉ីដោយសារសង្គ្រាម ការកាប់សម្លាប់នៅរបបប្រល័យពូជសាសន៍ និងការបែកបាក់សាមគ្គីជាតិ ឲ្យក្លាយជាប្រទេសមួយ ដែលទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស មានឯករាជ្យភាព និងអនុវត្តរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស គោលការណ៍ច្បាប់ និងការអភិវឌ្ឍរហូតដល់បច្ចុប្បន្ន ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior