logo
Header Logo
News Detail
thumbnail
អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកបវេល
58
25-Mar-2019
Sub-nation news
Link

      ព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកបវេល នៅសាលាប្រជុំសាលាស្រុកបវេល ខេត្តបាត់ដំបង ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ លោកមេឃុំ និងប្រជាពលរដ្ឋ នៅក្នុងស្រុកបវេលផងដែរ ។ 

      ក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ការប្រកាសផ្ទេរភារកិច្ច និងចូលកានមុខតំណែង នាពេលនេះ គឺធ្វើឡើងដោយអនុលោមទៅតាមច្បាប់ស្តីពីគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបំពេញនូវរចនាសម្ព័នដឹកនាំ គ្រប់គ្រង និងការទទួលខុសត្រូវ លើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ ។ ឯកឧត្តម ក៏បានកោតសរសើរចំពោះសកម្មភាពការងារដឹកនាំ និងការអភិវឌ្ឍស្រុកលើគ្រប់វិស័យ ក្នុងការដោះស្រាយការងារនៅអង្គភាព ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនដល់បងប្អូនប្រជាពលរដ្ឋទទួលបានលទទួលបានលទ្ធផលល្អប្រសើរ ។  

      ជាចុងបញ្ចប់ ឯកឧត្តម ក៏មានមតិផ្តាំផ្ញើដល់អង្គពិធីទាំងមូល និងលោកអភិបាលស្រុក ដែលទើបបានប្រកាសតែងតាំងថ្មីនេះ ឲ្យមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាពរវាងថ្នាក់លើ និងថ្នាក់ក្នុង ព្រមទាំងត្រូវមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។ ឯកឧត្តម បន្តទៀតថា ត្រូវយកចិត្តទុកដាក់លើការសម្របសម្រួលដោះស្រាយបញ្ហការងារប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យ ទិសដៅ ផែនការច្បាស់លាស់ ព្រមទាំងត្រូវខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព លទ្ធភាពទេពកោសល្យ លើកគុណភាពការងារ ត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សា និងគណៈអភិបាលស្រុករបស់ខ្លួន ក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំ និងការទទួលខុសត្រូវខ្ពស់ចំពោះមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារដែលខ្លួនបំពេញតួនាទី ។
       សូមជម្រាបថា ត្រូវបានប្រកាសតែងតាំង លោក នូ ប៊ុនយ៉ាង ជាអភិបាល នៃគណៈអភិបាលស្រុកបវេល ជំនួសលោក វិន ហួត ដែលត្រូវទទួលភារកិច្ចថ្មី ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior