logo
Header Logo
News Detail
thumbnail
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាពុទ្ធិកបឋមសិក្សា វត្តគិរីបុទុម្ពរ កម្ពស់២ជាន់
25
24-Mar-2019
Sub-nation news
Link

       ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវឲ្យព្រះសង្ឃគ្រប់អង្គ ដែលមានតួនាទី កាតព្វកិច្ច ឈរលើថ្នាលបណ្តុះព្រះសង្ឃ និងធនធានមនុស្ស សូមប្រើប្រាស់តួនាទីជាពុម្ភបណ្តុះមនុស្សថ្មី ធ្វើយ៉ាងណាឆ្លាក់មនុស្សទាំងអស់នោះ ពោរពេញទៅដោយចំណេះដឹង ចំណេះធ្វើ មានឆន្ទៈ និងមនសិការខ្ពស់ សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេស។ ឯកឧត្តមសូមឲ្យប្រើប្រាស់ទីអារាមនេះ ឲ្យសមស្របនឹងទឹកចិត្តរបស់សម្បុរសជនដែលបានប្រគេនថ្វាយ សម្រាប់ជាម្លប់ដ៏ល្អប្រពៃ ជាជំនឿក៏ដូចភាពកកក់ក្តៅរបស់ប្រជាពលរដ្ឋ និងជាកន្លែងជ្រកកោននូវវប្បធម៌ជាតិ។

      ការអំពាវនាវរបស់ឯកឧត្តម ម៉ៅ ធនិន ធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាពុទ្ធិកបឋមសិក្សា វត្តគិរីបុទុម្ពរ (ហៅវត្តប្រម៉ោយ) មានទំហំ១២ គុណ ៣២ម៉ែត្រ កម្ពស់២ជាន់ មាន១៨បន្ទប់ ចំណាយថវិកាសាងសង់ ជិត៨០០លានរៀល ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី អ្នកតំណាងរាស្ត្រ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ ព្រះសង្ឃ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័យយ៉ាងច្រើនកុះករ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះពុទ្ធបរិស័ទ និងសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលមានទឹកចិត្តជ្រះថ្លា សាមគ្គីគ្នា ជួយកសាងសាលាពុទ្ធិកបឋមសិក្សានេះឡើង សម្រាប់ជាប្រយោជន៍ដល់ព្រះសង្ឃ បានសិក្សារៀនសូត្រ និងជាកន្លែងជ្រកកោននូវវប្បធម៌ជាតិ។ សមិទ្ធផលនេះ បានផ្សាភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ហើយក៏បានបញ្ជាក់ឲ្យឃើញពីប្រទេសជាតិ ដែលមានសុខសន្តិភាព និងការរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញតឲ្យយើងទាំងគ្នា បានរួមគ្នាធ្វើបុណ្យរួមគ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ ឯកឧត្តម ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន និងដីអាស្រ័យផលហើយ សូមប្រើប្រាស់ឲ្យអស់លទ្ធភាព កុំកាប់ទន្ទ្រានដីថ្មី និងមានការចូលរួមការពារធនធានធម្មជាតិ ការពារនូវតម្លៃសន្តិភាព សាមគ្គីភាព ឲ្យមានលក្ខណៈល្អប្រសើរទាំងអស់គ្នា ព្រមទាំងជម្រុញឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការចំពោះជនចំណាកស្រុកទាំងឡាយណា ដែលមានបំណងចូលមកលុកលុយ កាប់ទន្ទ្រានដីព្រៃខុសច្បាប់ ក្នុងភូមិសាស្ត្ររដ្ឋបាលរបស់ខ្លួន។

ចុងបញ្ចប់នៃពីធីសម្ពោធនេះ ឯកឧត្តម បានជួយកសាងសសរព្រះវិហារថ្មី ចំនួន១០ដើម ឧបត្ថម្ភថវិកា៦លាន ទូទាត់ថ្លៃជំពាក់ការសាងសង់, ជូនតាជី យាយជី១០០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា៥ពាន់រៀល, ជូនសិស្សានុសិស្ស៥០០នាក់ ក្នុងម្នាក់ៗ សៀវភៅ១ក្បាល និងប៊ិច២ដើម ព្រមទាំងបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់ស្ត្រីឆ្លងទន្លេ នៅមណ្ឌលសុខភាពប្រម៉ោយ ទៅតាមទម្លាប់ផងដែរ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior