logo
Header Logo
News Detail
thumbnail
អភិបាលខេត្តត្បូងឃ្មុំ ជំរុញដល់អាជ្ញាធរស្រុកតំបែរ និងមន្ទីរជំនាញ រួមគ្នាដោះស្រាយបញ្ហានានា ជូនពលរដ្ឋឱ្យបានល្អនិងយុត្តិធម៌
13
23-Mar-2019
Sub-nation news
Link

       ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជំរុញឲ្យអភិបាលស្រុកតំបែរ សហការជាមួយមន្ទីរជំនាញ ត្រូវក្តាប់ឱ្យបាននូវរាល់បញ្ហានានា ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រួតពិនិត្យ ពិភាក្សា និងជួយសម្រួលក្នុងការដោះស្រាយភ្លាមៗ ពិសេសបញ្ហាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញអោយមានប្រសិទ្ធភាព ។ លោកថ្លែងជំរុញបែបនេះ បានធ្វើឡើងនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅសាលាស្រុកតំបែរ ក្នុងឱកាសឯកឧត្តម បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំមេភូមិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចំណុះឱ្យរដ្ឋបាលស្រុកតំបែរ ដើម្បីស្តាប់បញ្ហាប្រឈម សំណូមពរ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ 
 
      ក្នុងឱកាសនោះ អាជ្ញាធរឃុំមួយចំនួនក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានលើកឡើងនូវបញ្ហាប្រឈម សំណូមពរមួយចំនួន ដល់អាជ្ញាធរខេត្តពិនិត្យ លទ្ធភាពជួយ ពិសេសការតបណ្តាញអគ្គិសនី ក្នុងមូលដ្ឋានរបស់ពួកគាត់  និងប្រជាពលរដ្ឋក្រីក្រ មិនមានដី និងទីជំរកស្នាក់នៅ។ 
 
     ជាការឆ្លើយតប ចំពោះបញ្ហាការតបណ្តាញអគ្គិសនី ឯកឧត្តមអភិបាលខេត្ត បានចាត់អោយមន្ទីរជំនាញ សិក្សាលើបញ្ហានេះ នឹងដោះស្រាយជូន។ ហើយលោកបាន បញ្ជាក់ថាយ៉ាងដូច្នេះថា ចំពោះការតបណ្តាញអគ្គិសនី លោកនឹងពិភាក្សាជាមួយមន្ទីរជំនាញ រួមជាមួយអាជ្ញាធរអគ្គីសនីកម្ពុជា ពិនិត្យលទ្ធភាព ក្នុងការតបណ្តាញចូល ដោយឡែកការខ្វះខាតអគ្គិសនីប្រើប្រាស់វិញ លោក ក៍សុំការអធ្យាស្រ័យផងដែរ ព្រោះថាមិនមែនតែក្នុងខេត្តត្បូងឃ្មុំនោះទេ ដែលខ្វះខាត ពោលគឺស្ទើរទូទាំងប្រទេស ក៍ដូចជាប្រទេសជិតខាងយើង។  លោកបានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវផងដែរ ដល់អ្នកប្រើប្រាស់អគ្គិសនីទូទាំងប្រទេស អោយរួមគ្នាកាត់បន្ថយនិងសន្សំសំចៃការប្រើប្រាស់អគ្គិសនី  ព្រោះថាដោយសារកត្តាកំដៅឡើងខ្លាំង ធ្វើអោយលទ្ធភាពក្នុងការផលិតអគ្គិសនីប្រើប្រាស់ មានការខ្វះខាត ដែលទាមទារអោយមានការ អធ្យាស្រ័យពីអ្នកប្រើប្រាស់ រហូតដល់ខាវស្សាចូលមកដល់ ទើបមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ឡើងវិញ។ ចំពោះបញ្ហាប្រជាពលរដ្ឋស្នើរសុំដី លោក ក៏បានបញ្ជាក់ថា អោយតែបងប្អូនពិតជាទីទាល់ក្រ គ្មានដីគ្មានទីជំរកពិតប្រាកដ លោកនឹងស្នើរសុំដី នៅតំបន់ដីសម្បទានសង្គមកិច្ច ដែលមាននៅខេត្តក្រចេះ ចែកជូនដល់បងប្អូនដែលពិតជាទីទាល់ក្រ និងត្រូវការពិតប្រាកដ ។ 
 
      ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានស្នើ លោកមេភូមិមេឃុំ ត្រូវក្តាប់ឱ្យជាប់នូវរាល់បញ្ហា និងសំណូមពរ ជាពិសេសពលរដ្ឋណាដែលមានជីវភាពខ្វះខាត ទីទាល់ក្រពិតប្រាកដ ហើយរាយការណ៍មកថ្នាក់ស្រុក និងបន្តមកថ្នាក់ខេត្ត ដើម្បីដោះស្រាយជូនភ្លាមៗ។ ជាចុងក្រោយចំណុចដែលសំខាន់បំផុតនោះ គឺត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិយើង ឱ្យកាន់តែមានភាពរីកចម្រើន លើគ្រប់វិស័យថែមទៀត ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ ដ៏ឆ្នើមរបស់កម្ពុជា ។ 
      បន្ទាប់ពីប្រជុំមក ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ បានបន្តទៅសំណេះសំណាល ជាមួយសិស្សានុ សិស្ស និងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យហ៊ុនសែនតំបែរ ដោយធ្វើការលើកទឹកចិត្តសិស្សានុសិស្ស ដែលប្រលងជាប់និទ្ទេសAទាំងអស់ ដោយសន្យាផ្តល់ជូននូវកុំព្យូទ័រយួរដៃ ម្នាក់១គ្រឿង ព្រមទាំងជំរុញអោយពួកគាត់ខិតខំប្រឹងប្រែងសិក្សាដើម្បីអនាគតខ្លួនផង ដើម្បីកិត្តិយសក្រុមគ្រួសារ ពិសេសជាទំពាំងដ៏មានគុណភាព ដើម្បីស្នងឫស្សី សាកសមជាសសរទ្រូងប្រទេសជាតិ ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior