logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩
54
13-Mar-2019
Sub-nation news
Link

    នាព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំ អគារឃ សាលាខេត្តរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី នាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានមន្ទីរ-អង្គភាព ប្រធានក្រុមប្រឹក្សា អភិបាល មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ និងអធិការក្រុង ស្រុក ទាំង៨ ប្រធានច្រកទ្វារ និងសមត្ថកិច្ចឈរជើងនៅតាមព្រំដែន មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្មៀនឃុំ-សង្កាត់ ទាំង៨០ និងមន្រ្តីរាជការសាលាខេត្ត សរុប ៤៨៦នាក់ ។

     មានប្រសាសន៍បើកក្នុងអង្គសន្និបាត ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយការទទួលខុសត្រូវ ស្របតាមតួនាទី និងភារកិច្ច ច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ធ្វើឲ្យរដ្ឋបាលខេត្តធានាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សារណៈល្អប្រសើរ ជាពិសេសសម្រេចបាននូវសមិទ្ធផលជាច្រើនបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានមានមតិផ្ដាំផ្ញើដល់អង្គសន្និបាត ដោយលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចជា ៖

- ត្រូវបន្តចូលរួមសហការថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម បង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបាននូវបទល្មើសនានាដែលកើតឡើង។

- មន្ត្រីរាជការទាំងអស់ត្រូវអនុវត្តន៍ការងារប្រចាំថ្ងៃរបស់ខ្លួនឲ្យមានប្រសិទ្ធភាពស្របតាមអភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវះកាត់។

- ត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅក្នុងកំឡុងពេលដែលអាកាសធាតុឡើងកម្តៅខ្លាំងចាប់ពីខែមេសា ដល់ខែឧសភា ខាងមុខនេះ ដែលអាចប្រឈម និងការខ្វះខាតទឹកប្រើប្រាស់នៅតំបន់មួយចំនួនផងដែរ។

- អាជ្ញាធរមូលដ្ឋានពិសេសស្រុកជាប់ព្រំដែនត្រូវពិនិត្យ និងហាមប្រជាពលរដ្ឋជាដាច់ខាតការ ជួលដីទៅឲ្យប្រជាជនប្រទេសជិតខាង។

- អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យដោះស្រាយ និងការពារដីរដ្ឋឲ្យបានគង់វង្សល្អប្រសើរ។

-ត្រូវខិតខំដោះស្រាយទំនាស់ផ្សេងៗ និងទប់ស្កាត់កុំឲ្យមានទំនាស់ថ្មីកើតឡើងបន្តទៀត ។

- ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព ។

- ត្រូវបន្តពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ យកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារ បន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។

- ត្រូវមានភាពស្មោះត្រង់ក្នុងកិច្ចការងារបម្រើ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាឆ្ពោះទៅការកសាង និងអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន និងសុខដុមរមនា ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ពួកគាត់ ។

នៅក្នុងសន្និបាតនេះ ក៏មានបទអន្តរាគមន៍របស់មន្ទីរ-អង្គភាពមួយចំនួនបានលើកឡើងអំពីវឌ្ឍនៈ ភាពការងាររបស់ខ្លួនផងដែរ ៕ មុនីរម្យ
 

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior