logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩
38
13-Mar-2019
Sub-nation news
Link

     ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឆ្នាំ២០១៨កន្លងមកនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានខិតខំ ប្រឹងប្រែងយក ចិត្តទុកដាក់អនុវត្ត ការងារជាប្រចាំដោយបានជម្រុញដល់កង កម្លាំងប្រដាប់អាវុធគ្រប់ លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់ការពារ សន្តិសុខសណ្តាប់ធ្នាប់ សង្គមជូនប្រជាពលរដ្ឋ ចុះទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសជម្រុញបណ្តាមន្ទី អង្គភាពជុំវិញខេត្តឲ្យអនុវត្តតាមជំនាញការងារនិមួយៗយ៉ាងមានប្រសិទ្ធិភាពខ្ពស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេច តេជោ ជានាយករដ្ឋមន្រ្តី។​អភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៌បែបនេះ​ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩​ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩​ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ 

    ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេស សហការគ្នាក្នុងដំណើរការចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីធ្លី អោយរួចរាល់មុនឆ្នាំ២០២១ ដោយបច្ចុប្បន្នមានប្រមាណ៥លាន ១សែនក្បាលដី ដែលបានចុះបញ្ជីរួច។ ឯកឧត្តម ជា សុផារ៉ា មានប្រសាសន៍លើកឡើងថា ការចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីធ្លីនេះ គឺមានគោលដៅសំខាន់ណាស់ ដែលក្លាយជាទុនសម្រាប់ប្រជាពលរដ្ឋ និងរួចផុតពីហានិភ័យនានា ពិសេស ដីដែលមានប័ណ្ណកម្មសិទ្ធិ និងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ មានតម្លៃខុសគ្នា នេះជាចំនុចសំខាន់។  ឯកឧត្តមក៍បានលើកឡើងផងដែរ ពាក់ព័ន្ធទៅនឹងតម្លៃដីនៅឯខេត្តព្រះសីហនុ ដោយតំបន់នៅក្នុងក្រុង “កាលពី១ឆ្នាំកន្លះមុន ដី១មែត្រការ៉េតម្លៃ២៧ដុល្លារ បច្ចុប្បន្នដីកន្លែងដែរនេះ ឡើងទៅដល់ ៤៥០០ដុល្លារ ក្នុង១ម៉ែត្រការរ៉េ” ដោយឡែកក្នុងខេត្តត្បូងឃ្មុំនេះតម្លៃដីក៏កំពុងឡើងផងដែរ ក៏ដូចជាទូទាំងប្រទេស ព្រោះថា “កម្ពុជា កំពុងមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រមាណ៧,៥% និងចាត់ទុកជាប្រទេសមានលំដាប់លេខរៀងទី១០ ដែលមានស្ថេរភាពសេដ្ឋកិច្ចយូរ”។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ដោយសារស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ បានធ្វើអោយសេដ្ឋកិច្ចកម្ពុជារឹងមាំ និងមានកំណើនឡើងបែបនេះ។ ជាមួយគ្នានោះដែរ ដោយអ្នកវិនិយោគខាងក្រៅចូលមកខាងក្នុងប្រទេស អ្នកខាងក្នុងសង្ឃឹមភាពរឹងមាំស្ថេរភាពនយោបាយកាន់តែល្អប្រសើរ ទាំង២ចំណុចនេះបូកបញ្ចូលគ្នា ធ្វើអោយជាតិរបស់យើងមានការវិវឌ្ឍន៍រីកចម្រើន ដែលមិននឹកស្មានដល់  ការចុះបញ្ជីដីធ្លីនេះ មានគោលដៅយ៉ាងដូច្នេះ។  ការចុះបញ្ជីនេះផងដែរ គឺដើម្បីកាត់បន្ថយបញ្ហាវិវាទដីធ្លី ព្រោះថាក្រោយចុះបញ្ជី ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធត្រឹមត្រូវច្បាស់លាស់ ពិសេសប័ណ្ណកម្មសិទ្ធដីធ្លី ដែលចេញនាពេលនេះ បានដាក់ប្រព័ន្ធ QR code គ្រាន់តែយកទូរស័ព្ទមកស្គែន នោះនឹងបង្ហាញទិន្នន័យ ឈ្មោះម្ចាស់កម្មសិទ្ធ ទំហំ និងទីតាំងដីច្បាស់លាស់ដោយស្វ័យប្រវត្តិតែម្តង។ ជាមួយនឹងការលើកឡើងបែបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រុញដល់អាជ្ញាធរខេត្ត ក្រុង/ស្រុក ត្រូវបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានឲ្យបានដាច់ខាត ដើម្បីជាការរួមចំណែកថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ឲ្យកាន់តែមានភាពរីកចម្រើន ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior