logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកែប អំពាវនាវដល់សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹង និងរឹតបណ្តឹងការអនុវត្តច្បាប់ ដើម្បីជំរុញការកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនឱ្យនៅកម្រឹតទាបបំផុត
34
13-Mar-2019
Sub-nation news
Link

      ថ្ងៃពុធ ៨ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម កែនសត្ថា អភិបាលខេត្តកែប ប្រធាន-អនុប្រធានមន្ទីរ កងកំលាំង លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស សរុប ៤៦៦ រូប។ ការផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននៅព្រឹកនេះ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងការទប់ស្កាត់ ការប្រព្រឹត្តបទល្មើស ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់  ការប្រើប្រាស់គ្រឿងញៀន គឺជាបញ្ហាមួយគួរអោយកត់សំគាល់ដែលធ្វើអោយប៉ះពាល់ដល់សង្គម និងធ្វើអោយយុវវ័យមួយចំនួនភ្លើតភ្លើន និង ករណីនេះរាជរដ្ឋាភិបាលកំពុងតែបារម្ភយ៉ាងខ្លាំង ដើម្បីបញ្ជៀសពីការប្រើប្រាស់ និងជួញដូគ្រឿងញៀន មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សហការជាមួយអង្គភាពពាក់ព័ន្ធនានា ធ្វើការផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ក្នុងគោលបំណងដាស់ស្មារតីប្រជាពលរដ្ឋដែលជាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន អោយខិតខំផ្លាស់ប្តូរនៅចិត្តអារម្មណ៍ និងអកប្បកិរិយាដែលបង្កអសន្តិសុខដល់សង្គម មកប្រកាន់យកនៅឥរិយាបថមួយដែលសង្គមទទួលស្គាល់។

       កិច្ចសំណេះសំណាលដ៏មានខ្លឹមសារក្នុងពិធីផ្សព្វផ្សាយនោះ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ក៏បានអំពាវនាវដល់សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំពង្រឹង និង រឹតបណ្តឹងការអនុវត្តច្បាប់ការប្រើប្រាស់គ្រឿងញៀនបន្ថែមទៀត ដើម្បីជំរុញការកាត់បន្ថយការប្រើប្រាស់ និង សេពគ្រឿងញៀនអោយនៅកម្រឹតទាបបំផុត សំដៅចូលរួមអភិវឌ្ឍន៍សង្គម កាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងជំរុញអោយប្រើប្រាស់ពាក្យស្លោក"ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន"៕ មុនីរម្យ
 

ប្រភព៖ រដ្ឋបាលខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior