logo
Header Logo
News Detail
thumbnail
អភិបាលរងខេត្តសៀមរាប អញ្ជើញចូលរួមកម្មវិធីបង្ហាញពីផលិតផល វប្បធម៌ បារាំង នៅសណ្ឋាគារ Grand Hotel D’ Angkor
57
08-Mar-2019
Sub-nation news
Link

       នៅសណ្ឋាគារ Grand Hotel D’ Angkor ក្រុងសៀមរាប ខេត្តសៀមរាប មានកម្មវិធីសប្តាហ៍បារាំង (ការជួបជុំបង្ហាញពីផលិតផល វប្បធម៌ របស់ជនជាតិបារាំង) ដែលកម្មវិធីនេះតែងតែប្រារព្ធធ្វើរយះពេលមួយឆ្នាំម្តង ក្រោមអធិបតីភាព លោក ង៉ាន់ ភិរុណ ភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោកជំទាវ Eva NGUYEN BINH (អេវ៉ា ង្វៀនប៊ិញ) ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋបារាំង ប្រចាំកម្ពុជា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុងកម្មវិធីនេះ នាយប់ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩។ គួរបញ្ជាក់ដែរថា ខេត្តសៀមរាបជាតំបន់ទេសចរណ៍ ដ៏សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាទីកន្លែងប្រមូលផ្តុំនូវបណ្តាប្រាសាទបុរាណដទៃទៀត ព្រមជាមួយរមណីយដ្ឋានធម្មជាតិ ប្រវតិ្តសាស្រ្ត និងរមណីយដ្ឋាន(កម្ពុជា-បារាំង)នៃការច្នៃប្រឌិតជាច្រើនទៀត។ បច្ចុប្បន្ននេះ ក្រុងសៀមរាបយើងបាននិងកំពុងប្រែក្លាយរូបរាងជាទីទំនើប និងបៃតង តាមរយៈកំណើនសណ្ឋាគារភោជនីយដ្ឋានហាងលក់ទំនិញ សេវាកម្មនានា ដោយគិតរួមទាំងការ ការពារបរិស្ថាន អនាម័យ និងសុខមាលភាពសង្គមផងដែរ។ ទន្ទឹមនឹងការវិវត្តនេះ រដ្ឋបាលខេត្តក៏បានពង្រឹងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយ បណ្តាប្រទេសនានា ស្របតាម គោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះភាពជាដៃគូជាមួយភាគីបារាំង។

      ក្នុងកម្មវិធីនេះផងដែរ លោក ង៉ាន់ ភិរុណ ក៏បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយក្រៃលែងចំពោះការរៀបចំកម្មវិធីនេះ និងសូមឱ្យព្រឹត្តិការណ៍នេះក្លាយជាកាលានុវត្តភាព ក្នុងការរឹតចំណងសាមគ្គីភាព និងពង្រឹង ទំនាក់ទំនងកិច្ចសហប្រត្តិការ រវាងប្រទេសជាតិ និងប្រជាជនយើងទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ក្នុងការផ្លាស់ប្តូរដ៏ធំធេងនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យម៧% ក្នុងមួយឆ្នាំ ប្រកបដោយគុណភាពក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ គឺមិនអាចកាត់ផ្តាច់ ពីតួនាទីដ៏សំខាន់របស់សាធារណរដ្ឋបារំាងបានឡើយ ចាប់តាំងពីការកសាងសន្តិភាព ពិសេសកិច្ចព្រៀមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ទំនាក់ទំនងដល់ល្អនេះ គឺមានជាប់រហូតក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងផ្នែកសេដ្ឋកិច្ច បច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងមានការគាំទ្ររបស់បារាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជានាពេលកន្លងមកជាបន្តបន្ទាប់៕អែមមី

 

ប្រភពៈរដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior