logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអាជីវកររ៉ែសំណង់ ក្នុងខេត្ត
50
07-Mar-2019
Sub-nation news
Link

      នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ ០៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាជីវកររ៉ែសំណង់ ក្នុងខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីឯកឧត្តម ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ អមប្រតិភូ សមាជិក សមាជិកា សរុបប្រមាណជាង ២០០ នាក់ ។

      ក្នុងពិធីនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអានរបាយការណ៍ស្វាគមន៍ និងជម្រាបជូនអង្គពិធីអំពីគោលបំណងសំខាន់នៃកិច្ចសំណេះសំណាល ដើម្បីធ្វើការរំលឹកអំពីលក្ខខណ្ឌមួយចំនួនរបស់ក្រសួងរ៉ែ និងថាមពល ដើម្បីពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ដូច្នេះហើយសូមអង្គពិធីទាំងមូលមេត្តាយកចិត្តទុកដាក់ស្តាប់ពីបទពិសោធន៍ និងបទបង្ហាញស្តីពីនីតិវិធីព្រមទាំងបច្ចេកទេសសំខាន់ៗ ។

      ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានសំណូមពរដល់អាជីវកររ៉ែសំណង់ទាំងអស់ត្រូវពិនិត្យលើប្រតិបត្តិការរបស់ខ្លួននូវរាល់សកម្មភាពមានដូចជា ការធ្វើដំណើរ ឬដឹកជញ្ជូនឆ្លងកាត់តំបន់ការពារដែលជាដីកម្មសិទ្ធិឯកជន ឬកម្មសិទ្ធិរបស់រដ្ឋ ត្រូវមានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ឬម្ចាស់កម្មសិទ្ធិឱ្យបានត្រឹមត្រូវ និងត្រូវយកចិត្តទុកដាក់បំពេញកាតព្វកិច្ច និងលក្ខខណ្ឌនានាឱ្យបានម៉ត់ចត់ ហាមឃាត់ដាច់ខាតមិនឱ្យមានការធ្វើអាជីវកម្ម ក្នុងដំណាក់កាលស្វែងរុករក ការដឹករ៉ែចេញដោយមិនមានលិខិតអនុញ្ញាត ឬមិនទាន់បានបង់សួយសារ និងអនុវត្តកាតព្វកិច្ចហិរញ្ញវត្ថុនានា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ឬប្រតិបត្តិការរ៉ែក្រៅតំបន់ដែនអាជ្ញាបណ្ណបានកំណត់ ហើយក្រុមហ៊ុនត្រូវយកចិត្តទុកដាក់អនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវ ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងបរិស្ថាន៕អែមមី


ប្រភពៈ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior