នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីប្រារព្ធខួប លើកទី១០៨ ទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០១៩ សម្រាប់ខេត្តបន្ទាយមានជ័យ ឯកឧត្តម សួន វរប អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ សុង ផល្លីន សួនបវរ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខពិរុទ្ធជន និងទណ្ឌិតជាស្រ្តីចំនួន១១១នាក់ ដែលបានកំពុងជាប់ពន្ធនាគារខេត្ត។ ក្នុងពីធីសំណេះសំណាលនិងសួរសុខទុក្ខនោះ ឯកឧត្តម ក៏បាននាំយកអំណោយមួយចំនួនមកផ្តល់ជូនពិរុទ្ធជន និងទណ្ឌិតជាស្រ្តីផងដែរ៕មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ