logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តស្វាយរៀង ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ
31
06-Mar-2019
Sub-nation news
Link

      នាព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នេះ នៅសាលប្រជុំនន្ទីអគារ ខ សាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន កងកម្លាំងទាំង៣ប្រភេទ នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ/អង្គភាពនានា និងលោកអភិបាលក្រុង-ស្រុកទាំង៨។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរ-អង្គភាព រដ្ឋបាល ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗ មួយចំនួនដូចខាងជា៖ ១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្មវិធីសង្ក្រាន្តស្វាយរៀង និងមានវិធានការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាពេលខាងមុខឲ្យប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ រលូនល្អប្រសើរស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ២. ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យត្រៀមលក្ខណៈក្នុងការថែរក្សាទឹកទុកក្នុងរដូវប្រាំងឆ្នាំនេះ និងត្រៀមកម្លាំងក្នុងគណៈបញ្ជាការឯកភាពចុះអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ដែលអាចកើតឡើងជាយថាហេតុ។ ៣. ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹងបន្ថែមទៀត។ ៤.រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តទប់ស្កាត់  និងផ្សព្វផ្សាយអប់រំកុំឲ្យប្រជាពលរដ្ឋជួលដីនៅតាមតំបន់ព្រំដែនទៅឲ្យប្រជាពលរដ្ឋប្រទេសជិតខាង។ ៥.ទន្ទឹមនឹងពង្រឹងវិធានការបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ក៏ត្រូវបង្កើនការក្ដាប់សភាពការណ៍  និងត្រូវអន្តរាគមន៍ ស្រាវជ្រាវបង្ក្រាបឲ្យបាននូវរាល់បទល្មើសដែលបានកើតឡើងក្នុងភូមិសាស្ត្ររបស់ខ្លួន៕ រតនា
 

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior