logo
Header Logo
News Detail
thumbnail
ពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម​ ប៊ុន ហុន
87
04-Mar-2019
Sub-nation news
Link

      ព្រឹកថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០១៩ នៅរដ្ឋបាលសាលាខេត្តសៀមរាប បានរៀបចំពិធីប្រកាសលោក នាក់ ណេរ៉ុន​ ចូលកាន់តំណែងជាអភិបាលរងខេត្តសៀមរាប  ដើមី្បបំពេញតាមរចនាសម្ព័ន្ធ នៃគណៈអភិបាលខេត្តសៀមរាប ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាពរបស់ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

     ឯកឧត្តម ទៀ សីហា  អភិបាលនៃគណៈអភិបាលខេត្ត  បានលើកឡើងពីសមិទ្ធផលដែលបានកសាង និង អភិវឌ្ឍន៍ក្នុងខេត្ត ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង បានលើនូវបញ្ហាប្រឈម និង ឧបសគ្គមួយចំនួន និង ការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវរវាងស្ថាប័នជាតិ និង ថ្នាក់ក្រោមជាតិ  ដើមី្បឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់ តែមានប្រសិទ្ធភាព ។ ក្នុងនោះឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរ និង កម្លាំងសមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាកង្វះខាតទឹកប្រើប្រាស់នៅពេលខាងមុខ ស្របតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម និង ចូលរួមទប់ស្កាត់និងបង្រ្កាបឲ្យខាងតែបាន ចំពោះការចរាចរគ្រឿងញៀខុសច្បាប់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

      លោក អ៊ុ ចំរើន អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានអាននូវអនុក្រឹត្យលេខ ១០៤អនក្រ.តត ចុះថ្ងៃទី៣១ មករា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតែងតាំងលោក នាក់ ណេរ៉ុន ឋានន្តរសកិ្ត ឧត្តមមន្ត្រីថ្នាក់លេខ៦  ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប  ដើម្បីដឹកនាំការអភិវឌ្ឍន៍គ្រប់វិស័យបន្ត  ដើមី្បបំពេញតាមរចនាសម្ព័ន្ធ នៃគណៈអភិបាលខេត្តសៀមរាប ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

      បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ​ និង ការប្តេជ្ញាចិត្តរបស់លោកអភិបាលរងខេត្តដែលទើប ទទួលបានការតែងតាំងថ្មីរួចមក  មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តម ប៊ុន ហ៊ុន ក៏បានធ្វើការបញ្ជាក់ផងដែរថា តាម ច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ ។ ការប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ  ដែលជាការលើកទឹកចិត្តដល់មន្ត្រីឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។

        ឯកឧត្តមបានលើកនូវសមទ្ធិផលដែលខេត្តទទួលបានមកនេះ ក៏កើតឡើងពីសន្តិភាព ហើយក៏ជាសមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជាដោយឯកឧត្តមបានលើកនូវចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ។  ក្នុងនោះបានផ្តោតសំខាន់លើការបង្កើតច្រកចេញចូលតែមួយ ក្នុងបម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនង និងស្វែងរកនូវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធកុំព្យូទ័រ ព្រមទាំងការងារផ្ទេរមុខងារ និង ធនធានផងដែរ ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ទៅលើ បញ្ហាគ្រឿងញៀន ដែលត្រូវអាជ្ញាធរ សមត្ថកិច្ចយើងទាំងអស់គ្នា រួមសហការគ្នា ក្នុងការទប់ស្កាត់ ការបង្រ្កាបឲ្យបាន ទាន់ពេលវេលា ចំពោះការធ្វើចរាចរគ្រឿងញៀនខុសច្បាប់ ។

      ឯកឧត្តម ប៊ុន ហុន ក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និង គុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន ហើយឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់លោកអភិបាលរងខេត្តថ្មី ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនបន្ថែមទៀត  គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចំបង ហើយក៏ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល លើការដឹកនាំ គ្រប់គ្រង បណ្តាមន្ទីរ ស្ថាប័ន និង អង្គភាពក្នុងខេត្តឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងស្ថាប័ន ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយមន្ទីរ ស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និង ប្រជាជន ដោយខេត្តសៀមរាប ជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior