logo
Header Logo
News Detail
thumbnail
ខេត្តកោះកុង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ"លើកកម្ពស់សមភាពយេនឌ័រ និងការគាំទ្រសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស"
42
02-Mar-2019
Sub-nation news
Link

      លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ"លើកកម្ពស់សមភាព យេនឌ័រ និងការគាំទ្រសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស" (ស្រ្តីក៏មានសិទ្ធិក្នុងកិច្ចការពារធនធានធម្មជាតិ) នៅស្រុកថ្មបាំង។

      លោកជំទាវអភិបាលខេត្តកោះកុង បានលើកឡើងនៅថ្ងៃសុក្រ ១០ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ថា ប្រទេសកម្ពុជា មានការរីកចំរើនលើគ្រប់វិស័យ មានកិច្ចសហប្រតិបត្តិការល្អ តាមបណ្តាប្រទេសនានាលើពិភពលោក និងប្រទេសជិតខាង ដើម្បីរក្សាសុខសុវត្ថិភាព និងបូរណភាពទឹកដី ព្រមទាំងការអភិវឌ្ឍនានា ជាមួយនឹងការវិនិយោគលើសមាភាពយេនឌ័រ របស់រាជរដ្ឋាភិបាលកម្ពុជា ការអភិវឌ្ឍន៍សង្គមប្រកបដោយសមធម៌ និងបរិយាប័ន្ន ដោយមិនទុកអោយនរណាម្នាក់នៅឯកោ ព្រមទាំងធានាថា ស្ត្រី ក្មេងស្រី និងក្រុមជនងាយរងគ្រោះ ទទួលបានផលប្រយោជន៍ នៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយចីរភាព។ ដើម្បីពង្រឹងសមភាព យេនឌ័រ ការពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី និងការផ្តល់ការគាំពារសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ គឺជាកត្តាដ៏ចាំបាច់បំផុត ដើម្បីធានាបាននូវដំណើការ សង្គមប្រកបដោយសុខដុមរមនា៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior