ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលស្គាល់ជាផ្លូវការសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក ឈឿង ឈីវអៀន ដែលត្រូវបានប្រកាសតែងតាំងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបន្ទាយមានជ័យ និងលោកឧកញ្ញ៉ា កួច ផេង ប្រធានថ្នាក់ជាតិសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានអោយដឹងថា៖សមាគមនសហក្រិនវ័យក្មេងកម្ពុជាបានបង្កើតឡើងនាឆ្នាំ២០០៩ ដែលមកពីវិស័យផ្សេងៗគ្នាជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ និងចង់ក្លាយខ្លួនជាភ្នាក់ងារមួយក្នុងការភ្ជាប់សហគ្រិនវ័យក្មេងទាំងឡាយដើម្បីផ្ទេរចំណេះដឹង និងចំណេះធ្វើអោយទទួលបានឱកាសអាជីវកម្មនៅក្នុងប្រទេសកម្ពុជា សហគមអាស៊ាន និងពិភពលោក ដើម្បីនិរន្តរភាពរបស់សហក្រិនវ័យក្មេងកម្ពុជា ក្នុងកាប្រកួតប្រជែងប្រកបដោយប្រយោជន៍ និងការីកចម្រើនលូតលាស់ខាងផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវករខ្នាត់តូចឫខ្នាតធំជាដើម។
លោក ឧកញ្ញ៉ា កួច ផេងបានបន្តថា៖តាមចក្ខុវិស័យដ៏មុតស្រួចរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជាយើងដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងចក្ខុវិស័យវែងឆ្ងាយរបស់ប្រទេសកម្ពុជា ដែលប្រទេសយើងនឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងអភិវឌ្ឍន៍ទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានមានបករសាសន៍កោធសរសើរដែលសហក្រិនវ័យក្មេង បានរៀបចំកម្មវិធីនេះឡើងសម្រាប់យុវជន និងសហក្រិនក្នុងការស្វែងយល់អោយកាន់តែច្បាស់ថែមទៀតទៅលើសហក្រិនភាព និងបទពិសោធល្អៗពីបងៗសហក្រិនដែលជាវាលគ្មិន។ លើសពីនេះទៅទៀតនេះជាឱកាសមួយសម្រាប់ក្មួយៗដើម្បីទទួលបានចំណេះដឹង និងជួបជាមួយសហក្រិនជោគជ័យ និងស្វឺងរកពីទីផ្សារការងារ។ ឯកឧត្តម អភិបាលខេត្ត បន្តថា៖វិស័យធុរកិច្ចនិងសហក្រិនភាពនេះគឺជាសូចករមួយយ៉ាងសំខាន់ក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិទាំងមូលដើម្បីបញ្រាបសហក្រិនភាពដល់យុវជនជំនាន់ក្រោយរបស់យើងអោយយល់កាន់តែច្បាស់អំពីគុណតម្លៃសហក្រិនភាព៕មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ