ល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក ប្រធានមន្ទីរជុំវិញខេត្ត បានចូលរួមពិធីពិសារអាហាសាមគ្គី ក្នុងឱកាសបញ្ចប់វគ្គបំប៉នគ្រូបឋមសិក្សា អោយទៅជាគ្រូបង្រៀនកម្រិតមូលដ្ឋានជំនាន់ទី១១ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ព្រៃវែង ។ ឆ្លៀតឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត បានចែករំលែកបទពិសោធន៌ ដល់សិក្ខាកាម ទាំងអស់ ខិតខំយកចិត្តទុកដាក់យកចំណេះដឹងរបស់ខ្លួន ដែលទទួលបាន មកបង្រៀនបន្តដល់សិស្សជំនាន់បន្តបន្ទាប់ ប្រកបដោយ សីលធម៌ល្អ និងគោរពបាននូវវិជ្ជាជីវៈ ក្រមសីលធម៌គ្រូបង្រៀន ដើម្បីរួមចំណែកកសាងនិង អភិវឌ្ឍន៍ ប្រទេសជាតិ មាតុភូមិយើង។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៧)