logo
Header Logo
News Detail
thumbnail
អភិបាលខេត្តព្រះវិហារ អនុវត្តបទបញ្ជាវិធានការទាំង៣ ចំនុច យ៉ាងម៉ឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការត្រៀមបង្ការ ទប់ស្កាត់ការខ្វះខាតទឹកប្រើប្រាស់នៅទូទាំងខេត្ត
63
24-Feb-2019
Sub-nation news
Link

     ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើល ការជីកស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា «បើទោះបីជាតំបន់មួយចំនួន នៅក្នុងភូមិ សាស្ត្រខេត្តព្រះវិហារ មិនទាន់ប្រឈមនិងបញ្ហាខ្វះទឹកក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត យើងត្រូវត្រៀមលក្ខណៈជាមុន ដូចជាការជីកស្រះទឹក និងរថយន្តដឹកទឹកចល័តជាដើម»។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានណែនាំឲ្យប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុក ក្រុងនានា រួមជាមួយអភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ ត្រូវចុះពិនិត្យមើលតាមភូមិ ឃុំនៅក្នុងស្រុករបស់ខ្លួន ដើម្បីត្រៀមលក្ខណៈរកប្រភពទឹកជូនប្រជាពលរដ្ឋ មុនពេលមិនទាន់ជួបបញ្ហាប្រឈមនិងការខ្វះទឹក។ លោកបន្តទៀតថា ការជីកស្រះទឹកនេះ គឺបានផ្តល់ផលប្រយោជន៍ច្រើនណាស់ ក្រៅពីយកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ គឺយើងអាចយកអាចម៍ដីទៅចាក់ ក្នុងវត្តទ្រីសុធារ៉ាម ថែមទៀតផង។ ឯកឧត្តមបន្តថា ពេលស្រះទឹកនេះជីករួចរាល់ គឺយើងត្រូវធ្វើទំនប់ព័ទ្ធជុំវិញ ហើយពិសេសជាងនេះ គឺធ្វើម៉ូទ័របូមទឹក តទុយោមកផ្លូវ និងដាក់ក្បាលរ៉ូម៉ាណេដើម្បីស្រួល ប្រជាពលរដ្ឋយកទឹក ដោយមិនបាច់ចុះទៅយកទឹកនៅក្នុងស្រះឡើយ។ ស្រះទឹកនេះទំហំ៣៦ម៉ែត្រ × ៣៩ម៉ែត្រ ស្ថិតនៅលើផ្ទៃដី៥០ម៉ែត្រ × ៥០ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាល ខេត្តព្រះវិហារ សម្រាប់ផ្តល់ផលប្រយោជន៍ ជាសាធារណៈជូនប្រជាពលរដ្ឋរស់នៅ ក្នុងឃុំសង្កែពីរ ស្រុកឆែប ប្រើប្រាស់ ពិសេសគឺប្រជាពលរដ្ឋភូមិសំបូរ និងភូមិជោគជ័យ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលនឹងទទួលផលប្រយោជន៍ពីស្រះទឹកខាងលើនេះ រួមមាន៖ ចំនួនប្រជាពលរដ្ឋនៅក្នុង ឃុំសង្កែពីរសរុប៣៨២គ្រួសារ (១៧១៧នាក់ ស្រីចំនួន៨៦០នាក់) ក្នុងនោះភូមិសំបូរមានចំនួន១២៨គ្រួសារ (៥៩៤នាក់ ស្រីចំនួន៣១៧នាក់), ភូមិជោគជ័យមានចំនួន១៥៨គ្រួសារ (៦៦៧នាក់ ស្រីចំនួន៣២៨នាក់) សរុប២៨៦គ្រួសារ (១២៦១នាក់ ស្រី៦៤៥នាក់)។

        តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ។ វិធានការទាំង៣នោះរួមមាន៖

ទី១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។  ទី២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។  ទី៣៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕អែមមី

ប្រភពៈរដ្ឋបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior