logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញចូលរួមប្រារព្ធពិធីបើកអនុសំវច្ឆរសន្និបាតមន្ត្រីសង្ឃទូទាំងខេត្ត ឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩
21
11-Feb-2019
Sub-nation news
Link

      ថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក ស្រេង ហុង អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរសន្និបាតមន្ត្រីសង្ឃ ទូទាំងខេត្តកោះកុង ឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩។

      ក្នុងឱកាសនេះដែរ លោក ស្រេង ហុង អភិបាលខេត្តស្តីទី បានលើកឡើងថា ការរីកចំរើន នៃវិស័យធម្មការ និងសាសនា គឺបង្ហាញយ៉ាងច្បាស់ថា គ្រប់សាសនាទាំងអស់នៅក្នុងខេត្តកោះកុង កំពុងប្រតិបត្តិការងាររបស់ខ្លួនយ៉ាងរលូន ដោយប្រកាន់ភ្ជាប់ នូវការគោរពកិច្ចសហការ សាមគ្គីភាពយ៉ាងជិតស្និទ្ធ ស្មោះត្រង់ ដោយឈរលើគោលការណ៍គោរពគ្នា អធ្យាស្រ័យគ្នា យោគយល់គ្នា គ្រប់កាលៈទេសៈ ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ ពិសេសព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការរីកចំរើនគួរអោយកត់សម្គាល់ ទាំងគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ។ ការផ្សព្វផ្សាយនូវ ទ្រឹស្តីព្រះពុទ្ធសាសនា បានបញ្ជ្រាបការអប់រំ ដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ពិសេសយុវជន សិស្សានុសិស្ស ជាកុលបុត្រ កុលធីតាខ្មែរ អោយជៀសផុតពីអបាយមុខ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ការជួញដូរកុមារ អំពើហិង្សាក្នុងគ្រួសារ និងជៀសផុតពីជម្ងឺអេដស៍ជាដើម។ ទាំងនេះជាការចូលរួមដ៏ក្រៃលែងរបស់ព្រះពុទ្ធសាសនា ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិមួយប្រកបដោយចីរភាព សេចក្តីថ្លៃថ្នូរ សុខសន្តិភាព និងសម្បូរទៅដោយធនធានមនុស្ស។

      ឆ្លៀតក្នុងឱកាសនេះ អភិបាលខេត្តស្តីទី ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ទីរធម្មការ និងសាសនាខេត្ត ដែលបានសហការ ជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅ អធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ព្រមទាំងរដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាពនានា ដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាអោយមានការរីកចម្រើន សមស្របទៅនឹងការរីកចម្រើនរបស់សង្គមជាតិយើងនាពេលបច្ចុប្បន្ន៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior