logo
Header Logo
News Detail
thumbnail
អភិបាលខេត្តត្បូងឃ្មុំ សូមឱ្យប្រជាពលរដ្ឋ រាយការណ៍មកអាជ្ញាធរមូលដ្ឋាន រឺតាមfacebook លោកផ្ទាល់ រាល់ទុក្ខកង្វល់ និងបញ្ហានានា
70
09-Feb-2019
Sub-nation news
Link

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានស្នើដល់អាជ្ញាធរស្រុកពញាក្រែកគ្រប់ជាន់ថ្នាក់ ត្រូវសហការជាមួយមន្ទីរជំនាញ ដោះស្រាយនូវរាល់ទុក្ខកង្វល់ និងបញ្ហានានាជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព។ ឯកឧត្តម ថ្លែងក្រើនរំលឹកបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ មេភូមិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចំណុះឱ្យរដ្ឋបាលស្រុកពញាក្រែក ប្រមាណ២៥០នាក់ នាថ្ងៃសុក្រទី ០៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅសាលាស្រុកពញាក្រែក ដើម្បីស្តាប់បញ្ហាប្រឈម សំណូមពរ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។

       ជុំវិញបញ្ហាមួយចំនួនដែល អាជ្ញាធរឃុំ មេភូមិ បានលើកឡើងដើម្បីឱ្យអាជ្ញាធរខេត្ត ពិនិត្យលទ្ធភាពជួយ ក្នុងនោះមានដូចជា៖ការជួសជុលផ្លូវ ការតបណ្តាញអគ្គិសនីប្រើប្រាស់ អគារសាលារៀនចាស់ទ្រុឌទ្រោម បញ្ហាអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ក៏ដូចជាបញ្ហាល្បែងស៊ីសង ភ្លាមៗត្រូវបានមន្ទីរ អង្គភាពជំនាញឡើងបំភ្លឺ និងដោះស្រាយជូនផងដែរ។

       លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឱ្យដឹងថា អាជ្ញាធរបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកស្ទួយជីវភាព របស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះបានកសាងហេដ្ឋារចនា សម្ព័ន្ធមានដូចជា ផ្លូវថ្នល់ តបណ្តាញអគ្គិសនី សាលារៀន មណ្ឌលសុខភាព ស្រះទឹក ប្រព័ន្ធប្រឡាយជាដើម តែយ៉ាងណានៅមិនទាន់បំពេញគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋ បានមួយរយភាគរយនោះទេ ដោយយើងត្រូវបន្តធ្វើជាជំហានៗ។

        ជាការឆ្លើយតបឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា គ្រប់មន្ទីរជំនាញត្រូវចុះសិក្សា ពិនិត្យរាល់បញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរស្រុក ខណៈបញ្ហាណាដោះស្រាយបាន គឺត្រូវដោះស្រាយជូនភ្លាម ហើយបញ្ហាណា ដែលលើសសមត្ថកិច្ច ត្រូវធ្វើរបាយការណ៍មកខេត្ត ដើម្បីពិនិត្យលទ្ធភាពដោះស្រាយតាមអាទិភាពជាបន្តបន្ទាប់។ 

      ជាមួយគ្នានោះ លោកបានសំណូមពរឱ្យប្រជាពលរដ្ឋ រាល់បញ្ហានានាក្នុងភូមិ ឃុំរបស់ខ្លួន ត្រូវផ្តល់ព័ត៌មានដល់អាជ្ញាធរក្នុងមូលដ្ឋាន បើមិនដូច្នោះទេរាយការណ៍មក facebookលោកផ្ទាល់ ដើម្បីទទួលបានព័ត៌មាន នឹងធ្វើការដោះស្រាយជូន។ ហើយលោកក៏បានបញ្ជាក់បន្ថែមដល់លោកមេភូមិមេឃុំ ត្រូវក្តាប់ឱ្យជាប់នូវរាល់បញ្ហា និងសំណូមពរ ដោយរាយការណ៍មកថ្នាក់ស្រុក និងបន្តមកថ្នាក់ខេត្ត ដើម្បីដោះស្រាយជូនភ្លាមៗ ពិសេសគឺត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា  មានសម្តេចតេជោ ជាប្រមុខដឹកនាំ ខិតខំយកមកទាំងលំបាក ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើន លើគ្រប់វិស័យថែមទៀត។

        តមក ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានចុះសំណេះសំណាលជាមួយ សិស្សានុសិស្សវិទ្យាល័យហ៊ុនសែន ពញាក្រែក ដោយលោកធ្វើការលើកទឹកចិត្ត សន្យាផ្តល់រង្វាន់ជាកុំព្យូទ័រយួរដៃ (computer latop) ម្នាក់មួយគ្រឿង ចំពោះសិស្សពូកែដែលប្រឡងជាប់បាននិន្ទេស A  ដើម្បីជួយជំរុញឲ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាពលរដ្ឋល្អ ជាសិស្សល្អ ជាទំពាំងមានគុណភាព និងរឹងមាំសម្រាប់សង្គមជាតិ៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior