នៅព្រឹកថ្ងៃសុក្រ ៤ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ រៀបចំដោយមន្ទីរបរិស្ថានខេត្តកោះកុង បានជំរុញអោយអាជ្ញាធរក្រុង ស្រុក និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមអោយបានសកម្ម គ្រប់ជ្រុងជ្រោយ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តកោះកុង