ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានដឹកនាំបើកកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ និងជំរុញកិច្ចការដែលនៅសេសសល់លើបញ្ហាជួសជុលផ្លូវខូច ជង្ហុក សំបុកមាន់លើផ្លូវ ក្នុងទីតាំងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីបង្កឲ្យមានភាពងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ និងចូលរួមកាត់បន្ថយការចំណាយថវិកាជាតិ គ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីបញ្ហាផ្លូវថ្នល់ និងទប់ស្កាត់កុំអោយមានការខូចខាតបន្ថែមទៀតដល់គ្រឹះខាងក្រោមផ្លូវ ដែលជាយុទ្ធសាស្ត្រក្នុងការថែទាំផ្លូវអោយបានសម្រេចតាមផែនការមុនរដូវវស្សាខាងមុខនេះ៕គឹមអាន
ប្រភព៖ រាជធានីភ្នំពេញ