logo
Header Logo
News Detail
thumbnail
អាគារសិក្សា១ខ្នង ៦បន្ទប់ ​ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយរដ្ឋបាលខេត្តសៀមរាប
36
31-Jan-2019
Sub-nation news
Link

    អាគារសិក្សា១ខ្នងមាន៦បន្ទប់ ធ្វើអំពីថ្ម ប្រកក្បឿង ជាអំណោយរបស់មូលនិធិត្រែលប្លេសឺ-សហរដ្ឋអាមេរិក ជូនដល់សាលាបឋមសិក្សា បេង  ស្ថិតនៅភូមិបេង ឃុំ ដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប តាមរយៈតាមរយៈអង្គការអ្នកត្រួសត្រាយអង្គរ ត្រូវបានធ្វើពិធីសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា  អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។

    បន្ទាប់ពីកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍ក្នុងការសាងសង់អាគារ របស់លោក លុក ផុស អភិបាលស្រុកអង្គរជុំ និង ចំណាប់អារម្មណ៍របស់លោកស្រី គ្រីស ខូតស៍ អង្គការអ្នកត្រួសត្រាយអង្គរ និង លោក ឃីត ស្ត្រូល តំណាងរបស់មូលនិធិត្រែលប្លេសឺ-សហរដ្ឋអាមេរិកបានបញ្ជាក់ថា  លោកស្រីនឹងត្រូវបន្តក្នុងការចូលរួមការអភិវឌ្ឍន៍លើវិស័យអប់រំនៅខេត្តសៀមរាប ទៅតាមលទ្ធភាពដែលខ្លួនធ្វើបានក្នុងការ ចូលរួមបណ្តុះបណ្តាលនូវធនធានមនុស្សនៅកម្ពុជា ក៏ដូចខេត្តសៀមរាបផងដែរ ។

     មានប្រសាសន៍សំណេះសំណាលនោះ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណ តំណាងអង្គការអ្នកត្រួសត្រាយអង្គរ និង មូលនិធិត្រែលប្លេសឺ-សហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជា សំខាន់នៅតាមបណ្តាមូលដ្ឋានក្នុងខេត្តសៀមរាប។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុក ដាក់ខ្ពស់ ចំពោះការងារបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការឆ្លើយតបវឌ្ឍនភាពនៃប្រទេសជាតិ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំ គឺជាការពង្រីកបន្ថែមនូវថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ។  ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តទៀតថា សមទ្ធិផលដែលបងប្អូនទទួលបាននាថ្ងៃនេះ ក៏ស្តែងចេញឡើងពីកត្តាសន្តិភាព ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងតំណាក់កាលដែលប្រទេសជាតិ កំពុងធ្វើដំណើរស្ថិតនៅលើវិថីនៃការកសាងប្រទេស ចាកចេញពីកម្រឹតនៃប្រទេសកំពុងអភិវឌ្ឍ ចូលក្នុងសមត្ថភាពនៃប្រទេសអភិវឌ្ឍតិចតួច ចាំបាច់ណាស់ដែលរាជរដ្ឋាភិបាល ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារកសាងធនធានមនុស្ស ប្រកបដោយគុណភាព តាមរយៈវិស័យអប់រំ  ។  ឯកឧត្តម ទៀ សីហា ក៏បានលើកផងដែរថា ពីកិច្ចខិតខំ ប្រឹងប្រែងរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការសាងសង់សមិទ្ធផល បំពេញសម្បទាសាលារៀន ដើម្បីធានាដល់ការរៀនសូត្ររបស់សិស្ស គឺមានន័យថា សម្តេចតេជោ បានកំពុងពង្រីក ថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ឆ្លើយតបទៅនឹងតំណាក់កាល ដែលប្រទេសជាតិ កំពុងបោះជំហ៊ានទៅមុខក្នុងគន្លងនៃការអភិវឌ្ឍ ។  ឯកឧត្តមបានបន្តថា ធនធានមនុស្សទាំងនេះ  មិនត្រឹមតែជាឋាមពលអភិវឌ្ឍជាតិប៉ុណ្ណោះទេ តែធនធានមនុស្សទាំងនេះ ពិតជាមានអនាគតដ៏ល្អ រស់នៅក្នុងសង្គមជាតិផងដែរ  ។ ទាំងនេះ គឺសកម្មភាពដ៏ល្អ សំដៅលើកកម្ពស់សិទ្ធិកុមារ សីលធម៌សង្គម និងការជួយគ្នាទៅវិញទៅមក ដើម្បីអនាគតដ៏ប្រពៃនៃកុមារ  ។ ឯកឧត្តម មានប្រសាសន៍ថា  រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាពិសេស ចំពោះវិស័យអប់រំនេះ ដោយវិភាជថវិកាជាតិដ៏គំហុកក្នុងមួយឆ្នាំៗ ក្នុងការពង្រីកក្របខ័ណ្ឌគ្រូបង្រៀន ដោយផ្ដល់អាទិភាពជ្រើសរើសគ្រូបង្រៀនក្នុងបរិមាណច្រើន ដើម្បីបម្រើដល់យុទ្ធសាស្រ្ដ ពង្រាយគ្រូ និងបំពេញបន្ថែមក្របខណ្ឌជំនួសគ្រូដែលត្រូវចូលនិវត្តន៍ ព្រមទាំងបានគិតគូរអំពីការដំឡើងប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗទៀតជូនដល់គ្រូបង្រៀន និងបុគ្គលិកសិក្សាជាបន្ដបន្ទាប់ ។  ឯកឧត្តម ក៏បានផ្តាំផ្ញើថា ធនធានមនុស្សនៃជាតិ ត្រូវរួមសាមគ្គីគ្នាថែរក្សាសន្តិភាព ដែលជាប្ញសគល់នៃការរីកចម្រើន ទាំងខ្លួនឯង និងសង្គម ។  ក្នុងនោះឯកឧត្តម ក៏សូមឲ្យលោកគ្រូ អ្នកគ្រូ ត្រូវថែរក្សាអគារសិក្សានេះឲ្យបាន គង់វង្ស ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុង មូលដ្ឋានផងដែរ ។ បច្ចុប្បន្ន យើងកសាងប្រព័ន្ធអប់រំមួយមានលក្ខណៈពេញលេញ ដែលអាចឆ្លើយតបបាននឹងតម្រូវការ នៃទីផ្សារពលកម្ម ដែលជាលទ្ធផលកើតពេញពីការគិតគូរត្រូវ លើគោលនយោបាយបើកទូលាយការស្វាគមន៍ ចំពោះការវិនិយោគ នៃវិស័យឯកជន ដើម្បីបំពេញបន្ថែមក្នុងការអភិវឌ្ឍវិស័យអប់រំនេះ ។ ឯកឧត្តមអភិបាលខេត្តក៏មានសង្ឃឹមជឿជាក់ថា លោកស្រីតំណាងអង្គការ និងមូលនិធិត្រែលប្លេសឺ-សហរដ្ឋអាមេរិក  នឹងនៅតែបន្តក្នុងការចូលរួមអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធលើវិស័យអប់រំនៅខេត្តសៀមរាបទៀតផង៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior