

នាព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លោក អន ភារៈ អភិបាលរងខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យក្បាលដី នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
លោកអភិបាលរង បានគូសបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ទាំងអស់សូមពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យទាំងអស់ អោយបានគ្រប់ជ្រុងជ្រោយ ដោយមានមន្ត្រីជំនាញ នៅរងចាំបង្ហាញ និងពន្យល់ជូននៅទីនេះស្រាប់៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តកោះកុង






