នាព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធី ពិនិត្យមើលការសាងសង់វ៉ារីអគ្គិសនីខ្នាតតូច នៅទ្វាទឹករលាំងជ្រៃ ស្ថិតនៅឃុំ តាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ទំនប់វ៉ារីអគ្គិសនីខ្នាតតូចនេះ មានអនុភាពក្នុងការផលិតថាមពលបានចំនួន ៣.៤ មេកាវ៉ាត់ សំរាប់ផ្គត់ផ្គង់ នឹងចែកចាយបន្ថែមទៀតដល់អ្នកប្រើប្រាស់។ ការសាងសង់វ៉ារីអគ្គិសនីនេះបានធ្វើឲ្យខេត្តកំពង់ស្ពឺមិនត្រឹមតែមានអគ្គិសនីប្រើប្រាស់បានកម្រិតខ្ពស់នោះទេ ថែមទាំងអាចប្រែក្លាយតំបន់នេះ អភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ផងដែរ៕ អែមមី
ប្រភពៈ រដ្ឋបាលខេត្តកំពង់ស្ពឺ