logo
Header Logo
News Detail
thumbnail
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ
45
07-Sep-2017
Sub-nation news
Link

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ ក្នុងពិធីប្រកាសតែងតាំងមុខតំណែងថ្មីនេះត្រូវបានផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ពីស្នងការរងនគរបាលរាជធានីភ្នំពេញ មកជាស្នងការនគរបាលខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៍ទោ ស ថេត ពីស្នងការនគរបាលខេត្តបាត់ដំបង ត្រូវទទួលភារកិច្ច និងមុខតំណែងថ្មីជាអគ្គស្នងការរងនគរបាលជាតិ ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជារងយោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ស្នងការរង អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្តីនគរបាល នៃស្នការដ្ឋាននគរបាលខេត្តបាត់ដំបង ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង ( ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior