ព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ក្រុមប្រឹក្សាខេត្តបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី២ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី លោក ចាន់ តារា អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរ អង្គភាព ជុំវិញខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង០៥ និងលោកប្រធានអង្គភាពទាំង២ ចំណុះសាលាខេត្ត ដើម្បីពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈដែលរួមមាន៖ ១.ពិនិត្យ និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី ៥៦, ២.ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៥៥, ៣.ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត, ៤. ពិនិត្យ និងអនុម័តលើសេចក្តីសម្រេចកែសម្រួលតួនាទីភារកិច្ចរបស់គណៈអភិបាល, ៥.បញ្ហាផ្សេងៗ, ៦.កំណត់របៀបវារៈទីកន្លែង និងពេលវេលាសម្រាប់កិច្ចប្រជុំបន្ទាប់៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពី