logo
Header Logo
News Detail
thumbnail
អភិបាលខេត្តស្វាយរៀង រៀបចំពិធីប្រកាសផ្សព្វផ្សាយជំរឿនទូទៅប្រជាជនលើកទី៤ ឆ្នាំ២០១៩
16
19-Nov-2018
Sub-nation news
Link

     ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តស្វាយរៀងបានប្រកាសផ្សព្វផ្សាយជំរឿនទូទៅប្រជាជនគឺជាលើកទី៤ នៅក្នុងឆ្នាំ២០១៩នេះនាព្រឹកថ្ងៃចន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨​ នៅសាលាខេត្តស្វាយរៀង​ ដែលពិធីនេះព្រះរាជាណាចក្រកម្ពុជា បានរៀបចំ ចំនួន ៣លើករួចមក ហើយជំរឿនលើកទី៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-១៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ដោយរាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាជាតិស្ទើរតែទាំងស្រុងសម្រាប់រៀបចំ ដែលខុសពីជំរឿនប្រជាជន ឆ្នាំ១៩៩៨ និងជំរឿនប្រជាជនឆ្នាំ២០០៨ ដែលភាគច្រើនទទួលបានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលនេះក៏ព្រោះតែកត្តាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមនុញ្ញផលនៃនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។ ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា ជំរឿនគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ជាតិ ដែលអាចឲ្យយើងទទួលបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរាជរដ្ឋាភិបាលអាចរៀបចំតាក់តែងគោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋ ហើយទិន្នន័យស្ថិតិដែលប្រមូលបានតាមរយៈការធ្វើជំរឿន នឹងក្លាយជាទិន្នន័យមូលដ្ឋានយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍ និងត្រួតពិនិត្យវាយតម្លៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ព្រមទាំងវាយតម្លៃការសម្រេចបានការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់គ្រប់សមាសភាព និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីអនុវត្តផ្ទាល់ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ត្រូវចូលរួមសហការឲ្យបានពេញលេញនៅគ្រប់ដំណើរការ និងផ្ដល់ព័ត៌មានពាក់ព័ន្ធនានាឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីគាំទ្រដល់ដំណើរការចុះធ្វើជំរឿនជាក់ស្ដែងនៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវចូលរួមផ្សព្វផ្សាយអំពីការចុះធ្វើជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ ឲ្យបានទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាជនគ្រប់មូលដ្ឋានក្នុងខេត្ត និងធានាឲ្យមានការចូលរួម ផ្ដល់កិច្ចសហការពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ដោយឡែកគណៈកម្មាធិការជំរឿនគ្រប់ថ្នាក់ និងមន្ទីរផែនការខេត្ត គួររៀបចំវគ្គបណ្ដុះបណ្ដាលមន្ត្រីអនុវត្ត ទាំងមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ធ្វើយ៉ាងណាធានាឲ្យការប្រមូលទិន្នន័យជំរឿនបានត្រឹមត្រូវ សុក្រឹត្យ និងចៀសវាងបាននូវកំហុសឆ្គងផ្សេងៗ ព្រមទាំងត្រូវមានការសហការប្រកបដោយសាមគ្គីភាព ប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានសរុប មធ្យោបាយសរុប ដើម្បីឲ្យកិច្ចការជំរឿនទូទៅប្រជាជន នៅក្នុងខេត្តស្វាយរៀង ទទួលបានលទ្ធផលជោគជ័យល្អប្រសើរតាមផែនការដែលបានគ្រោងទុក ៕គឹមអាន

ប្រភព៖ រដ្ឋបាលខេតស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior