logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្នើឲ្យអភិបាលរងខេត្ត និងអភិបាលស្រុកថ្មីរបស់ខេត្តស្វាយរៀង ត្រូវសហការរួមគ្នាបំពេញ ការងារ ដើម្បីធ្វើអោយ ខេត្តកាន់តែមានរីកចំរើន
37
14-Nov-2018
Sub-nation news
Link

     ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តស្វាយរៀង និងអភិបាល នៃគណៈអភិបាល​ស្រុក​កំពង់រោទិ៍ នាព្រឹកថ្ងៃពុធ ០៧កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៨នេះ នាសាលាខេត្តស្វាយរៀង ឯកឧត្ដម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍ថា ក្នុងនាមសម្ដេចក្រឡាហោម បានស្នើចំពោះលោកអភិបាលរងខេត្ត និងលោក​អភិបាលស្រុក ដែលទើបទទួលការតែងតាំងមុខតំណែងថ្មី នាពេលនេះ ត្រូវប្រកាន់ខ្ជាប់នូវ​សាមគ្គី​ភាព​ផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត ស្រុក ឲ្យ​មានការ​រីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដី​សុខសាន្ដបន្ថែមទៀត ដោយ​ឡែកអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំង​ការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិ​ភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទ​ល្មើស​​ប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហ​ប្រតិបត្តិការឲ្យបាន​ល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។ ឯកឧត្ដមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួម​សាមគ្គី​សហការ​គ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក។

     ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ស្វាយរៀង បានបង្ហាញ ពីលទ្ធផល​ការងារ​សំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការ​ផ្ដល់​​សេវាសាធារណៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការថែរក្សាសន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត ព្រមទាំងការងារសំខាន់ៗផ្សេងទៀតដែលបម្រើជាប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

     សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃបានតែងតាំង លោក សុខ រស់ ជាអភិបាលរង ខេត្តស្វាយរៀង និង លោក សុច ពិសី ជាអភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior