logo
Header Logo
News Detail
thumbnail
អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកង នៅខេត្តព្រៃវែង
21
14-Nov-2018
Sub-nation news
Link

     ថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រណាំងទូកង ខេត្តព្រៃវែង ឆ្នាំ២០១៨ នៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងឃុំព្រែកខ្សាយ ខ ស្រុកពាមរក៏ ខេត្តព្រៃវែង ។

​     ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលជានិច្ចកាល តែងតែបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកា ធ្វើអោយការប្រណាំងទូក ង របស់ខេត្តព្រៃវែង ប្រព្រឹត្តទៅដោយជោគជ័យគួរជាទីមោទនៈបំផុត ។ ទន្ទឹមនឹងនេះផងដែរ ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង ឯកឧត្តម អភិបាលខេត្ត ព្រមទាំងលោកជំទាវ ក៏សូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រ ជាសម្ភារៈ និងថវិកា ដល់កម្មវិធីប្រណាំងទូក ង ខេត្តព្រៃវែង និងថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា និងគណៈកម្មការរៀបចំពិធីប្រណាំងទូក ដែលបានយកអស់កំលាំងកាយកំលាំងចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយការទទួលខុសត្រូវ និងច្នៃប្រឌិតខ្ពស់ ធ្វើអោយពិធីប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០១៨ ដំណើការទៅបាន ប្រកបដោយភាពអធិកអធម សប្បាយរីករាយ ធានាបាននូវសន្តិសុខ សណ្នាប់ធ្នាប់សាធារណៈ របៀបរៀបរយ ចរាចរណ៍ និងសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនាកំសាន្តបានល្អប្រសើរ។ ជាទីបញ្ចប់ សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ទាំងអស់ និងកីឡាករ អោយទទួលបាននូវសុខភាពល្អបរិបូណ៌ ជោគជ័យ សិរីសួស្ដី វិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។អេមី

ប្រភព៖រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior