logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំប្រជុំផ្សព្វផ្សាយដាក់ចេញការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងការអនុវត្តការងារសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ
29
27-Feb-2024
Sub-nation news
Link

នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តតាកែវ បានរៀបចំប្រជុំផ្សព្វផ្សាយដាក់ចេញការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងការអនុវត្តការងារសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងខេត្តតាកែវ ក្រោមអធិបតី ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំដល់ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាល ស្រុក និងអធិការនគរបាលស្រុកក្រុង ទាំងអស់ ត្រូវបន្តដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ និងធ្វើការផាកពិន័យតាមច្បាប់កំណត់លើបុគ្គលណាដែលល្មើស ដើម្បីពង្រឹងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើការពិនិត្យអាវុធជាតិផ្ទុះគ្រប់ប្រភេទ ជាតិអាលកុល (ជាតិស្រវឹង) ធ្វើតេស្ដិ៍សារធាតុញៀន ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ទប់ស្កាត់ និងបង្ការរាល់បទល្មើសផ្សេងៗ បានទាន់ពេលវេលាដើម្បីសេចក្ដីសុខសាន្តរបស់ពលរដ្ឋក៏ដូចជាសង្គមជាតិ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់សង្កត់បន្ថែមថា ចំពោះករណីទីតាំងឆ្នោតផ្សងសំណាង ដែលកំពុងបន្តលួចដំណើការនៅមូលដ្ឋានរបស់ខ្លួន ត្រូវចុះបិទទីតាំងទាំងអស់នោះជាបន្ទាន់ ព្រោះជាក់ស្ដែងក្រុមហ៊ុនឆ្នោតផ្សងសំណាងដែលច្បាប់អនុញ្ញាតត្រឹមត្រូវ គឺមានតែ៤ក្រុមហ៊ុនតែប៉ុណ្ណោះ ដែលមានអាស័យដ្ឋានក្នុងក្រុងដូនកែវ រីឯទីតាំងជាង៥០០ផ្សេងៗទៀត គឺគ្មានច្បាប់នោះទេត្រូវចុះបិទ និងធ្វើកិច្ចសន្យាជាបន្ទាន់ជាមួយម្ចាស់ទីតាំង។

បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ លោកលោកស្រី ប្រធានមន្ទីរអង្គភាពទាំងអស់ ត្រូវចាប់ផ្ដើមធ្វើតេស្ដិ៍រកសារធាតុញៀនលើមន្រ្តីរបស់ខ្លួនចាប់ពីពេលនេះតទៅ ដើម្បីចូលរួមអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងករណីពិនិត្យរកឃើញមន្រ្តីណាដែលមានផ្ទុកសារធាតុញៀន មន្ទីរអង្គភាពត្រូវធ្វើរបាយការណ៍បញ្ជូនមកខេត្ត ដើម្បីអនុវត្តវិធានការរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានបន្តធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តធ្វើការតាមដានស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋ ប្រសិនមានការខ្វះខាតទឹកនៅភូមិសាស្រ្តណាត្រូវធ្វើការបន្ទាន់មករដ្ឋបាលខេត្ត ដើម្បីមានវិធានការជួយសង្រ្គោះបានទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior