នៅថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំបែកកំណត់ត្រាឯតទគ្គកម្មទូក «ង» (កម្ពោជិកបុត្តាខេមរាតរី) វែងជាងគេលើពិភពលោក ដែលឆ្លងកាត់ការពិនិត្យវាយតម្លៃជាក់ស្តែងលក្ខណៈបច្ចេកទេសរបស់ ដោយ Mr.Patel Pravin Jasmastbhai តំណាងអោយ World Guiness Record សហការជាមួយគណៈកម្មការបច្ចេកទេសវាស់វែងទូក និងពិធីបើកការប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០១៨ នៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង៕សិដ្ឋ
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង