ថ្ងៃអាទិត្យ ៤កើត ខែកត្តិក ឆ្នាំច សរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងឯកឧត្តម ស សុខា ប្រធានគណ:កម្មការផលិតទូក "ង "វែងជាងលើពិភពលោក និងលោកជំទាវ បានចូលរួមរៀបចំពិធីក្រុងពាលី ការបំបែកឯកទគ្គកម្មទូកង"ង" វែងជាងគេលើពិភពលោក និងពិអីប្រណាំងទូក"ង"ខេត្តព្រៃវែង ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន សខេង និងលោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ស្ថិតនៅក្បាលសាឡាងអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង៕ គឹមអាន
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង