logo
Header Logo
News Detail
thumbnail
ឯកឧត្តម គួច ចំរើន បញ្ជារឲ្យមន្ត្រីជំនាញចាត់វិធានការជាបន្ទាន់ក្នុងការជួយស្តារឡើងវិញស្រូវដែលទទួលរងគ្រោះរាំងស្ងួត
55
11-Nov-2018
Sub-nation news
Link

     ដោយសារតែភ្លៀងមិនព្រមបង្អុរចំណុចត្រូវការរបស់ប្រជាកសិករ ធ្វើអោយខេត្តកំពង់ចាម ត្រូវទទួលរងគ្រោះរាំងស្ងួតប្រមាណជាង១៤.២៣៧ ហិតា ដោយឡែក នារសៀលថ្ងៃសៅរ៍៣កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹងនាំមន្រ្តីជំនាញ ពិនិត្យស្ថានីយ៍បូមទឹកស្ថិត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលរងគ្រោះប្រមាណជា ១.៦៧៧ហិតា។ ដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាកសិករដែលរងគ្រោះដោយគ្រោះរាំងស្ងួតនោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានបញ្ជារដោយផ្ទាល់ដល់មន្ត្រីជំនាញដើម្បីចាត់វិធានការជាបន្ទាន់ក្នុងការជួយស្តារ ឡើងវិញចំពោះស្រូវដែលត្រូវការទឹកជាចាំបាច់នោះ ដោយត្រូវស្តារប្រឡាយទឹកមេ និងរៀបចំដាក់ម៉ាស៊ីនបូមទឹក ពីបឹងធំមក តាមប្រឡាយដើម្បីអោយបងប្អូនប្រជាពលរដ្ឋបូមបញ្ចូលស្រែរបស់ពួកគាត់។

     ឯកឧត្តម ក៏បានបញ្ជាក់ដល់មន្ត្រីធនធានទឹក រៀបចំបន្ថែមម៉ាស៊ីនបូមទឹក ១គ្រឿងបន្ថែមទៀតផងដែរ។ តាមរបាយ ការណ៍របស់លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម បានអោយដឹងថា ខេត្តកំពង់ចាមត្រូវបានរងគ្រោះរាំងស្ងួតប្រមាណជា ១៤.២៣៧ហិតា ដោយឡែកក្នុងស្រុកកំពង់សៀមទទួលរងផលប៉ះពាល់ប្រមាណជា ១.៦៧៧ហិតា ក្នុងនោះឃុំវិហារធំរងគ្រោះចំនួន ៦២៧ ហិតាផងដែរ។ ពាក់ព័ន្ធនឹងបញ្ហាគ្រោះរាំងស្ងួតក្នុងស្រុកកំពង់សៀមនោះ ជាពិសេសគឺបញ្ហាខ្វះទឹកស្រោចស្រពស្រែស្រូវរបស់ប្រជាកសិករ។ 

     ឯកឧត្តម គួច ចំរើន ក៏បានដាក់បញ្ជាទៅមន្ត្រី ជំនាញត្រូវចុះជួយតាមឃុំទូទាំងស្រុកកំពង់សៀម ក៏ដូចជាតាមបណ្តាលស្រុកដែលរងគ្រោះ ត្រូវសហការគ្នាដោះស្រាយបញ្ហាទាំងនេះជូនប្រជាកសិករឱ្យបានទាន់ពេលវេលា ក្នុងករណីមានការចាំបាច់ ត្រូវប្រើប្រាស់គ្រឿងចក្រ ដែលប្រចាំការនៅតាមស្ថានីយ៍នីមួយៗ ដើម្បីស្ដារប្រព័ន្ធធារាសាស្ត្រ នៅតំបន់ណាដែលមានប្រភពទឹក និងត្រូវចល័តម៉ាសុីនបូមទឹក ឱ្យបានរហ័ស មិនត្រូវទុកឱ្យស្រូវងាប់ ហើយត្រូវពិចារណានៅកន្លែងដែលអត់មានប្រភពទឹក បើចាំបាច់ត្រូវបុកអណ្តូងធំៗដើម្បីជួយសង្គ្រោះ ក៏ត្រូវតែធ្វើដើម្បីជួយប្រជាជនផងដែរ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior