logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តក្រចេះអញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តក្រចេះ
70
17-Dec-2023
Sub-nation news
Link

រសៀលថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលមហោស្រពខេត្ត ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តក្រចេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ស្វាគមន៍រាយការណ៍អំពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តក្រចេះ និងការងារចុះធ្វើវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណក្នុងដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តក្រចេះ រដ្ឋបាលខេត្តបានបង្កើតក្រុមការងារខេត្តចុះមូលដ្ឋានក្រុង ស្រុក ដើម្បីរួមសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ចុះធ្វើវេទិកាសាធារណៈនៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ បានទៀងទាត់.

 ជាលទ្ធផល ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨-២០២៣ សម្រេចបានចំនួន ១៧៣លើក មានអ្នកចូលរួមសរុប២២.១១៩នាក់ ស្ត្រី៨.៧៦២នាក់ សំណូមពរដែលបានលើកឡើងសរុប៨៣៦ករណី ដោះស្រាយបាន៦០២ករណី និងកំពុងដោះស្រាយ២២៣ករណី និងហួសពីសមត្ថកិច្ចដោះស្រាយចំនួន១១ករណី។ រាល់សំណូមពរដែលបានលើកឡើងរបស់ប្រជាពលរដ្ឋ ក្រុមការងារបានខិតខំដោះស្រាយ ឆ្លើយតបបានលទ្ធផលជាច្រើន ធ្វើឲ្យប្រជាពលរដ្ឋអបអរសារទរ និងគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបន្តថាតាមរយៈការចុះធ្វើវេទិកាសាធារណៈនេះ យើងបន្សាបបាននូវឥទ្ធិពល នៃការភូតកុហកបោកប្រាស់របស់ក្រុមជនអគតិ និងស្ថាប័ន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិមួយចំនួន ដែលមានភាពលម្អៀង តែងតែបំផ្លើសសភាពការណ៍ពិត បំពុលបរិយាកាសសង្គម រំខានដល់ភាពសុខដុមរមនា និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ពិសេសការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្រ្តីរាជការ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ជារួមបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានការយល់ដឹងច្រើនអំពីគោលបំណង នៃការចុះធ្វើវេទិកាសាធារណ: ហើយទទួលបាននូវដំណោះស្រាយ និងការបំភ្លឺពីក្រុមការងារ ព្រមទាំងមានភាពសប្បាយរីករាយដោយបានចូលរួមសកម្មផុសផុលក្នុងវេទិកាផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានគូសបញ្ជាក់ថា ប្រធានក្រុមការងាររបស់ ក្រុង ស្រុក នីមួយៗ គឺមានតួនាទីក្នុងការកំណត់នូវសក្តានុពលទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច នៅមូលដ្ឋាននីមួយៗដែលមានលទ្ធភាពតម្រង់ទិសខេត្ត ក្នុងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ដើម្បីរៀបចំទីតាំងអោយសមស្រប មានហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ទឹក ភ្លើង អោយគ្រប់គ្រាន់ ដើម្បីទាក់ទាញអ្នកវិនិយោគទុន ចូលមកខេត្តរបស់យើង ។

ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានផ្តាំផ្ញើដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក គឺជាផ្នែកមួយតំណាងអោយរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិតនិងដោះស្រាយបញ្ហា ត្រូវតែខិតខំប្រឹងប្រែងក្នុងការបំរើប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រទេសជាតិបានកាន់តែរីកចំរើន និងរក្សាបានសុខសន្តិភាពទៅមុខទៀត ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior