logo
Header Logo
News Detail
thumbnail
អភិបាល​ខេត្តស្វាយរៀង អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Mat​thew Phillips អ្នកសម្របសម្រួលបណ្តាញចិនប្រចាំតំបន់
100
14-Dec-2023
Sub-nation news
Link

នារសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាល​ខេត្តស្វាយរៀង បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthew Phillips អ្នកសម្របសម្រួលបណ្តាញចិនប្រចាំតំបន់ នៃ Foreign, Commonwealth &Development Office (ចក្រភពអង់គ្លេស)  ដោយមានការអញ្ជើញចូលរួមក្នុងជំនួបនេះមានឯកឧត្តមអភិបាលរងខេត្ត លោក Chris Williamson ប្រធានក្រុម​នយោបាយ សេដ្ឋកិច្ច និងអភិវឌ្ឍ និងលោក សុធី គីរីរិទ្ធបញ្ញា មន្ត្រីផ្នែកអភិវឌ្ឍន៍ នៃស្ថានទូតអង់គ្លេស​ប្រចាំកម្ពុជា លោកនាយករងរដ្ឋបាល​សា​លាខេត្ត លោកស្រី​នាយក​ទីចាត់ការ​ផែនការ និងវិនិយោគសាលាខេត្តនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍ និងអរគុណជាអនេក​ចំពោះ​លោក Matthew Phillips អ្នកសម្របសម្រួលបណ្តាញចិនប្រចាំតំបន់ នៃ Foreign, Common​wealth &Development Office ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញ​មកទស្សន​កិច្ចការ​ងារ​នៅក្នុងខេត្តស្វាយរៀង ព្រមទាំងបានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និង​អប់រំ​ជាដើម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង ដែលជាប្រភពបង្កើតការងារធ្វើ​សម្រាប់ប្រជាពលរដ្ឋ និងជួយជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានជម្រាបជូនអំពីភាពអំណោយផល នៃភូមិសាស្ត្រខេត្ត និងយុទ្ធសាស្ត្រសំ​ខាន់​ៗរបស់រដ្ឋបាលខេត្តដែលបានដាក់ចេញកន្លងការក្នុងគាំទ្រ សម្របសម្រួល និងគាំពារអ្នកវិនិយោគ ឲ្យមានដំណើរការប្រកបដោយភាពសុខុដុម ដែលជាកត្តាមួយដ៏សំខាន់រួមចំណែកជាមួយរាជរដ្ឋា​ភិបាល​ក្នុងការទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបង្កើតក្រុមហ៊ុន រោងចក្រសហគ្រាសនៅក្នុងខេត្តស្វាយរៀង ដែលរហូតមកដល់បច្ចុប្បន្ននេះមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ ចំនួន ៩កន្លែង មានរោង​ចក្រ សហគ្រាសសរុប ២៧៦កន្លែង និងបានផ្ដល់ការងារធ្វើជូនប្រជាពលរដ្ឋ ប្រមាណជិត ៩ម៉ឺននាក់ ។

ក្នុងជំនួបនេះផងដែរ លោក Matthew Phillips បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែ​ល​​បានទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ រាក់ទាក់ និងស្និទ្ធស្នាល ជាពិសេសក្នុង​ការចំណា​យ​ពេល​វេលាដ៏មមាញឹកអនុញ្ញាតឲ្យគណៈប្រតិភូ បានចូលជួបនិងពិភាក្សាការងារនៅថ្ងៃនេះ និងសូមកោ​តសរ​សើរចំពោះការរីកចម្រើនលើគ្រប់វិស័យដែលខេត្តស្វាយរៀងសម្រេចបាន ក្រោមការដឹកនាំរបស់​រាជរ​ដ្ឋាភិ​បាល និងរដ្ឋបាលខេត្តស្វាយរៀង ហើយលោកជឿជាក់ថាសារៈសំ​ខាន់នៃជំនួបនេះនឹងធ្វើ​ឲ្យ​ចំណងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើន និងមានការអភិវឌ្ឍប្រកបដោយវិបុលភាពថែមទៀត ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior