logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងក្ដារបីសន្លឹក ឆ្នាំ២០២៣
15
19-Nov-2023
Sub-nation news
Link

នារសៀលថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ តាមបណ្ដោយទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្ត​ស្វាយ​រៀង មានរៀបចំពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងក្ដារបីសន្លឹក ឆ្នាំ២០២៣ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណា​ច​ក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ឯកឧត្ដមនាយឧត្ដមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស បងប្អូនកីឡាករ កីឡាការិនីប្រណាំងទូក និងបងប្អូនប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ ។

មានប្រសាសន៍ក្នុងពិធីបេីកការប្រណាំងទូក ឯកឧត្តម  ប៉េង  ពោធិ៍សា  អភិបាលខេត្តស្វាយរៀង បានញ្ជាក់ថា  នៅឆ្នាំ២០២៣នេះ ជាលើកទី១៣ ដែលរដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំង ទូក ប្រពៃណីខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹកនៅ តាមបណ្ដោយមាត់ទន្លេវ៉ៃគោ បន្ទាប់ពីត្រូវបាន  ផ្ដួចផ្ដើមឲ្យមានការរៀបចំឡេីងពីសំណាក់ឯកឧត្ដមនាយ ឧត្ដមសេនីយ៍  ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨មក  ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះ ព្រះខែ អកអំបុក ក៏ដូចជាបង្កភាពសប្បាយរីករាយ ជូនដល់បងប្អូន ប្រជាពលរដ្ឋបានទស្សនាកម្សាន្ត ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា ការដែលយើងអាចរៀបចំពិធីប្រណាំងទូក បង្កបរិយាកាសជួបជុំប្រកបដោយភាពសប្បាយរីករាយនេះឡើងបាន ក៏ព្រោះតែប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដែលសម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គទេសក៍ដ៏ឆ្នើមរបស់យើង រកបានផ្ដល់ឲ្យជាតិ និងប្រជាជនតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ហើយដែលបច្ចុប្បន្នសុខសន្តិភាពនិងសមិទ្ធផលដ៏មានតម្លៃនេះ កំពុងត្រូវបានបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ដោយសម្ដេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

មានប្រសាសន៍ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត  ម៉ែន  សំអន  បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឲ្យបានច្រើនកុះករ ក្នុងនោះក៏មានស្តង់ពិព័រណ៌ តន្ត្រីកម្សាន្ត បាញ់កាំជ្រួច និងការលក់ម្ហូបអាហារ។

សម្តេចកិត្តិសង្គហបណ្ឌិត  ម៉ែន  សំអន  មានប្រសាសន៍បន្ថែមថាថា  ពិធីប្រណាំងទូកខ្នាតអន្តរជា តិ  និងទូកក្តារបីសន្លឹក នៅខេត្តស្វាយរៀង ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយមានការជួយឧបត្ថម្ភពីឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយ ឯកឧត្តម ម៉ែន វិបុល អភិបាល ប្រធានគណបក្សខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវលោក លោកស្រី ក្រុមការងារចុះជួយ ខេត្តស្វាយរៀង ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបានទស្សនា កម្សាន្ត និងបង្ហាញឱ្យឃើញនូវការសាមគ្គី ភាព ឯកភាពដ៏រឹងមាំ និងការរក្សាប្រពៃណីរបស់ប្រជាជនខ្មែរដែលមានតាំងពីយូរលង់មកហើយ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស កងកម្លាំងទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ធ្វើយ៉ាងណាឲ្យពិធីប្រណាំងទូកដំណើរការបានទៅដោយរលូន រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ ពិធីប្រណាំងទូកនៅខេត្តស្វាយរៀង រៀបចំរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៨-១៩ ខែវិច្ឆិកា ដោយមានទូកមកចូលរួមប្រណាំងពីគ្រប់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស សរុបចំនួន ៦៧ទូក មានកីឡាករ កីឡាការិនី សរុបចំនួន ១.៦៣៩នាក់ (នារី ១១នាក់) រួមមាន៖

-ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ២២នាក់ មានចំនួន ៥៧ទូក ក្នុងនោះ ទូក  ក្នុង ខេត្ត ១៦ទូក, ទូករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថ រាជធានី-ខេត្ត ២៦ទូក ទូកមកពីខេត្តព្រៃវែង ៨ទូក, ទូកមកពីខេត្តកណ្ដាល ៦ទូក និងទូកមកពី ខេត្តកំពង់ធំ ១ទូក ។

-ប្រភេទទូកក្ដារបីសន្លឹក ចំណុះ ៣នាក់ មានចំនួន ១០ទូក ក្នុងនោះ ប្រភេទទូកបុរស ចំនួន ៨ទូក និងប្រភេទទូកនារី ចំនួន ២ទូក រួមមាន ទូកក្នុងខេត្ត ២ទូក, ទូករបស់កងរាជ-អាវុធហត្ថ ខេត្តកណ្ដាល ១ទូក ទូករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ១ទូក, ទូកមកពីខេត្តកណ្ដាល ៣ទូក, ទូកមកពីខេត្តព្រៃវែង ១ទូក, ទូកមកពីខេត្តកំពង់ធំ ១ទូក និងទូកមកពីខេត្តបន្ទាយមានជ័យ១ទូក ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior