logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកោះកុង រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីសៀវភៅណែនាំការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
67
16-Nov-2023
Sub-nation news
Link

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីសៀវភៅណែនាំការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត។

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះជំនួសមុខឱ្យ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពខេត្ត សូមសម្ដែងនូវសេចក្តីរីករាយក្រៃលែង ដែលបានមកចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើសៀវភៅណែនាំស្តីពីការអនុវត្តគោលនយោបាយ"ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជូនដល់មន្ត្រីជំនាញមកពីរដ្ឋបាលខេត្ត ស្នងការ នគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នាពេលនេះ។  

ជាមួយគ្នានោះ លោកបានធ្វើការវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសសើរចំពោះកិច្ចសហការល្អ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃទីចាត់ការផែនការ និង វិនិយោគ និងមន្ត្រីការិយាល័យផែនការ និងគាំទ្រ ឃុំ សង្កាត់ របស់រដ្ឋបាលក្រុង ស្រុក ក្នុងការរៀបចំ ឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។

ឆ្លៀតក្នុងឱកាសនោះ លោកបានគូសបញ្ជាក់ជូនថា ដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកិច្ចការមួយដ៏សាំញ៉ាំ និងស្មុគស្មាញ ព្រោះជាកំណែទម្រង់ខាងនយោបាយ និងរដ្ឋបាល ដែលតម្រូវឱ្យធ្វើការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការអនុវត្តបណ្ដើររៀនសូតបណ្ដើរ និងទាមទារឱ្យមន្ត្រីរបស់យើងមានការផ្លាស់ប្ដូរ ឥរិយាបថក្នុងការបំពេញការងារផងដែរ។ ទន្ទឹមនេះ ដោយមានការប្ដេជ្ញាចិត្តខាងនយោបាយដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យដំណើរការកំណែទម្រង់នេះបោះជំហានទៅមុខយ៉ាងរឹងមាំ និងទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។

 លោកអភិបាលរងខេត្ត បានបន្តថា ដើម្បីសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាល បាននឹងកំពុងធ្វើទំនើបកម្មនូវប្រព័ន្ធអភិបាលកិច្ចដែលមានកម្មវិធីកំណែទម្រង់នានា រួមមានកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាល សារធារណៈ កំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់នានាតាមវិស័យ។ ក្នុងស្មារតីនេះ ក្រសួងមហាផ្ទៃ បានចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីកំណែទម្រង់សំខាន់ៗ ក្នុងដែនសមត្ថកិច្ច របស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដោយបានសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចការកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផល ប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋាន ដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម។ ទន្ទឹមនេះ គោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដែលធ្លាប់តែគ្របដណ្ដប់លើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរាជរដ្ឋាភិបាលពិនិត្យ និងដំឡើងកម្រិត ទៅជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយត្រូវបានពង្រីកវិសាលភាពគ្រប់ដណ្ដប់លើវិស័យផ្សេងៗ ដែលដាក់បញ្ចូលគ្នាជាលក្ខណៈសម្បត្តិទាំង៧ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

គួរបញ្ជាក់ថា សៀវភៅ ណែនាំស្តីពីការអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" ដែលនឹងទទួលបានការបណ្តុះបណ្តាល នាពេលនេះ បានរៀបរៀងដោយ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្រោមការឧបត្ថម្ភដោយអង្គការយូនីសេហ្វ និងបានដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣។ សៀវភៅណែនាំនេះ មានខ្លឹមសារសំខាន់ដូចជា ប្រវត្តិគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព", យន្តការអនុវត្ត និងតួនាទី ភារកិច្ច, សកម្មភាពលម្អិតប្រចាំឆ្នាំសម្រាប់អនុវត្តគោលនយោបាយ, ដំណើរការ និងវិធីសាស្ត្រសម្រាប់រៀបចំការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ,ការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយរួមបញ្ចូលទាំងការរៀបចំផែនការ និងការ រៀបចំចលនាប្រឡងប្រណាំងស្តីពីការអនុវត្តគោលនយោបាយ“ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។

លោកអភិបាលរងខេត្ត សង្ឃឹមថា វគ្គបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពនាថ្ងៃនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ ស្តែងរបស់លោក លោកស្រី ដែលជាអ្នកទទួលខុសត្រូវដោយផ្ទាល់ក្នុងការបំរើសេវាសាធារណៈ សេវារដ្ឋ បាលឲ្យកាន់តែល្អប្រសើរ មានប្រសិទ្ធភាព តម្លាភាព និងសមធម៌ ហើយនឹងស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន។

លោកសូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ចូលរួមឲ្យបានសកម្មក្នុងការចែករំលែក ទស្សនៈ គំនិត យោបល់ ព្រមទាំងបទពិសោធន៍នានា ដែលគ្រូឧទ្ទេស បានបង្ហាត់បង្ហាញក្នុងរយៈពេល០១ថ្ងៃ នៃវគ្គបណ្តុះបណ្តាលនេះ ជាពិសេសត្រូវចេះស្តាប់ ចេះគិត ចេះពិចារណាចេះសាកសួរដេញដោល ចេះកត់ត្រាទុក និងយកទៅ អនុវត្តប្រកប ដោយប្រសិទ្ធភាពខ្ពស់៕

ប្រភព ៖ រដ្ឋបាលខេត្តកោះកុង

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior