logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា លើការរៀបចំចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្ត
35
16-Nov-2023
Sub-nation news
Link

ខេត្តកណ្ដាល ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា លើការរៀបចំចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំខេត្តកណ្ដាល។

នាឱកាសនោះ ឯកឧត្តម សាយ សំអោល់ មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាកិច្ចការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងជំរុញ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ហើយខេត្តកណ្ដាល គឺជាខេត្តមួយក្នុងចំណោម រាជធានី-ខេត្ត គោលដៅទាំងអស់ ដែលត្រូវចុះបញ្ជីដីធ្លីបង្ហើយឱ្យអស់ ក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូននូវឧបករណ៍បច្ចេកទេស និងសម្ភារៈការិយាល័យមួយចំនួន​ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានវាស់វែងបាន ១០៣,៦៧៣ ក្បាលដី, កំណត់ព្រំ, វិនិច្ឆ័យ, បញ្ចូលទិន្នន័យ៦៣,១៤៧ ក្បាលដី, បិទផ្សាយបាន ៤៤,៦៩៨ ក្បាលដី, សម្រេចចេញប័ណ្ណបាន ៣១,៩៦០ ក្បាលដី, ចែកប័ណ្ណបាន ៦១,៣៥៩ ប័ណ្ណ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានដាក់ចេញនូវយុទ្ធនាការផ្តល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលជាប្រភេទអចលនទ្រព្យអំណោយផ្ដាច់ ឬពន្ធសូន្យ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មកទល់នឹងខែវិច្ឆិកា ឆ្នាំ២០២៣ គឺបានវាស់វែង ក្បាលដី បំពេញនីតិវិធីទាំងនៅសុរិយោដី និងពន្ធដាររួចរាល់ និងបានប្រគល់ប័ណ្ណកម្មសិទ្ធជូនដល់ប្រជាពលរដ្ឋសរុបចំនួន ២៨,៥៨៤ប័ណ្ណ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior