logo
Header Logo
News Detail
thumbnail
ឯកឧត្តម អ៊ូច ភា អញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
64
16-Feb-2024
Sub-nation news
Link

តាកែវ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមដោយ លោក អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក អភិបាលស្រុក ក្រុង ទាំង១០ លោកមេបញ្ជាការមូលដ្ឋានស្រុក ក្រុង ទាំង១០ និងលោកអធិការនគរបាលស្រុក ក្រុង ទាំង១០ ព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធចូលរួមផងដែរ។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានធ្វើការណែនាំដល់ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលស្រុក ក្រុង លោកអធិការនគបាលស្រុកក្រុង និងលោកមេបញ្ជាការមូលដ្ឋានស្រុកក្រុង ទាំងអស់ ត្រូវបន្តចុះអនុវត្តជាប្រចាំនូវការប៉ុស្ដិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ វាស់ជាតិអាលកុល និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅភូមិសាស្រ្តនានាក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដែលវាផ្នែកមួយដ៏មានសារសំខាន់បំផុត ក្នុងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងជួយទប់ស្កាត់រាល់បទល្មើសផ្សេងៗ បានទាន់ពេលវេលា។

បន្ថែមពីនេះទៀតដែរ ឯកឧត្តម អភិបាលខេត្ត ក៏បន្តធ្វើការណែនាំដល់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តចុះពិនិត្យបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង ដើម្បីចាត់វិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលរកឃើញថាពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬស្របតាមការណែនាំផ្សេងៗ របស់ថ្នាក់ដឹកនាំ ជាពិសេសបង្កអោយមានផលប៉ះពាល់ដល់សេចក្ដីសុខសាន្តរបស់ពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានក្រើនរំលឹកដល់ មន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹកខេត្ត និងអាជ្ញាធរស្រុកក្រុង ត្រូវបន្តធ្វើការតាមដានដំណាំស្រូវ ដំណាំកសិកម្ម របស់បងប្អូនប្រជាកសិករ ដែលកំពុងជួបប្រទះការខ្វះខាតទឹក នៅតំបន់មួយចំនួន ដោយត្រូវប្រើប្រាស់គ្រប់មធ្យោបាយ ធ្វើយ៉ាងណាត្រូវនាំទឹកទៅដល់ក្នុងប្រឡាយទឹកមេសំខាន់ៗ នៅជិតដំណាំកសិកម្មរបស់បងប្អូនប្រជាកសិករ ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior