logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ
100
07-Feb-2024
Sub-nation news
Link

 នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញ​លើកទី៥៦ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅមានរបៀបវារៈនៃកិច្ចប្រជុំដូចខាងក្រោមៈ

១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៥៥ របស់ក្រុមប្រឹក្សាខេត្ត

២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ មករា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត

៣- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦ របស់រដ្ឋបាលខេត្ត

៤- បញ្ហាផ្សេងៗ

តាមរយៈការពិនិត្យ និងពិភាក្សាលើរបៀបវារៈនៃកិច្ចប្រជុំ សមាជិកនៃកិច្ចប្រជុំ ក៏បានលើនូវករណីពាក់ព័ន្ធមួយចំនួន លើវិស័យអប់រំ យុវជន និងកីឡា វិស័យកសិកម្ម វិស័យឧស្សហកម្ម ការងារភូមិ ឃុំ មានសុវត្ថិភាព ព្រមទាំងការកែសម្រួលខ្លឹមសារ អក្ខារាវិរុទ្ធ ដើម្បីធ្វើការកែសម្រូវឲ្យបានត្រឹមត្រូវ សម្រាប់ទុកជាឯកសារគម្រូ ដល់អ្នកជំនាន់ក្រោយធ្វើការសិក្សាស្រាវជ្រាវបន្តទៀត។

ជាមួយគ្នានោះដែរ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានក្រើនរំលឹកដល់ថ្នាក់មន្ទីរអង្គភាព ខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស អនុវត្តកិច្ចការងារស្របតាមយុទ្ធសាស្ត្រគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី៧នេះ។

ទន្ទឹមនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានគាំទ្រនូវការលើកឡើងរបស់សមាជិកនៃអង្គប្រជុំ ចំពោះចំណុចខ្វះចន្លោះ ខ្លឹមសារ និងអក្ខរាវិរុទ្ធ នៃការធ្វើសេចក្តីព្រាងរបាយការណ៍ប្រចាំខែស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ធំ ត្រូវពង្រឹងការយកចិត្តទុកដាក់ក្នុងការរៀបចំឯកសារឲ្យបានល្អប្រសើរបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior