logo
Header Logo
News Detail
thumbnail
អភិបាលខេត្តតាកែវ អញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី បាទី
24
07-Nov-2023
Sub-nation news
Link

តាកែវ ៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី បាទី។

ថ្លែងក្នុងពិធីកាត់ស្រោមវិញ្ញាសាប្រឡងនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានឱ្យដឹងថា ថ្ងៃនេះ គឺថ្ងៃទីពីរ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់មណ្ឌលប្រឡងទូទាំងខេត្តតាកែវ គឺមិនមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ដោយឡែក ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងថា អំឡុងពេលដំណើរការប្រឡងនេះដែរ រដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យបានរៀបចំកន្លែងផ្ញើកង់ ម៉ូតូ រថយន្ត ដោយពុំតម្រូវឱ្យមានការបង់ប្រាក់នោះទេ និងបានរៀបចំពង្រឹងកម្លំាងការសុវត្ថិភាពបានល្អថែមទៀតផង។

ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់លោកនាយក នាយិការសាលា និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវនាំគ្នាត្រួតពិនិត្យបន្ទប់ប្រឡងបន្ថែមទៀត ដោយត្រូវមានពន្លឺគ្រប់គ្រាន់ បរិយាកាសល្អ អនាម័យស្អាត ដើម្បីចៀសវាងនូវបញ្ហាណាមួយកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ នៃការប្រឡងរបស់សិស្សជាដើម។

តាមការបញ្ជាក់ពី លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរ បានឱ្យដឹងថា នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងសរុបចំនួន ១៧មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ០៥មណ្ឌល ស្មើនឹង ១០៧បន្ទប់ និងថ្នាក់វិទ្យាសាស្រ្ត ១២មណ្ឌល ស្មើនឹងបន្ទប់ ៣០០បន្ទប់ និងមានបេក្ខជនសរុប ៩៩៩៩នាក់ និងស្រី ៥១៥៩នាក់ ដោយឡែកបេក្ខជន ចំណេះទូទៅសរុប ចំនួន ៨៥៣១នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ចំនួន ១២៧២នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន ១៦១នាក់ និងបេក្ខជនស្វៃបំពេញវិជ្ជា ចំនួន ៣៥នាក់ ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior