logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ ដើម្បីពិភាក្សារកបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ
21
07-Nov-2023
Sub-nation news
Link

នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ ដើម្បីពិភាក្សារកបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយការជឿជាក់ និងទំនុកចិត្តបំផុត អញ្ជើញដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុក ហៃ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត កងកម្លាំងទាំងបី លោក លោកស្រី ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តមប្រធានអង្គប្រជុំ បានបន្ថែមទៀតថា ក្រុមប្រឹក្សាខេត្តបានសហការជាមួយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត រៀបចំចុះបណ្តុះបណ្ដាលស្ដីពីនីតិវីធីលទ្ធកម្ម ការរៀបចំផែនការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក/ឃុំ/សង្កាត់ និងការប្រើប្រាស់ថវិកាសេវាសង្គម ដល់សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្នុងស្រុកប្រាសាទសំបូរ សណ្ដាន់ ប្រាសាទបល្ល័ង្ក ស្ទោង បារាយណ៍ តាំងគោក និងស្រុកសន្ទុក។ ជំនាញទាំងអស់នៅក្នុងមន្ទីរអង្គភាព យកចិត្តទុកដាក់បំផុតក្នុងការសម្អាតនៅបរិស្ថានក្នុងក្រុងស្ទឹងសែនឱ្យបានស្អាត ពិសេសព្រៃដែលដុះនូវការដងផ្លូវជាតិ ទាំងផ្លូវកៅស៊ូ ផ្លូវបេតុង និងផ្លូវលំចូលរួមសម្អាតឱ្យស្អាត ដើម្បីសោភ័ណភាពក្នុងក្រុងផងដែរ។

លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានលើកទឹកចិត្តដល់សមាជិកប្រឹក្សាខេត្ត និងលោក លោកស្រីប្រធានអនុប្រធានមន្ទីរទាំងអស់ ដែលបានចូលរួមសហការគ្រប់សកម្មភាពដែលបានអភិវឌ្ឍនៅក្នុងខេត្តកំពង់ធំនេះ ដោយមានការទទួលខុសត្រូវ និងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពីបញ្ហាមួយចំនួនដែលកើតមានឡើងនៅក្នុងសហគមន៍៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior