logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញចូលរួមកម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា ក្រោមប្រ​ធា​ន​បទ «ជិះកង់ ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាព នៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល»​
73
29-Oct-2023
Sub-nation news
Link

ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា ឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះ សីហនុ អញ្ជើញចូលរួមកម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ «ជិះកង់ ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាព នៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» ពិធីនេះប្រារព្ធធ្វើ នៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានកីឡាករ កីឡាការិនីចូលរួម ចំនួន ៤៥០នាក់ ក្នុងនោះមានជនជាតិបរទេសចូលរួម ៦០នាក់ផងដែរ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ការរៀបចំកម្មវិធីជិះកង់ របស់សមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ៖ «ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិ ស័យ ធនាគារ និងការលើកកម្ពស់ប្រាក់រៀល» ជាព្រឹត្តការណ៍បង្ហាញឱ្យឃើញនូវការសហការណ៍គ្នារូបរួមគ្នា មិត្តភាព សាមគ្គីភាព ដែលបង្ហាញពីភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការបង្កើននូវភាព ជឿជាក់ប្រសិទ្ធភាព ធានាបានសុវត្ថិភាពខ្ពស់ប្រកបដោយចីរភាព ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាព នៃ វិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» ក្នុងការរួមចំណែកយ៉ាងធំធេងផ្សព្វផ្សាយអំពីសក្តានុពល ទេសចរណ៍តំបន់ឆ្នេរ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ- អន្តរជាតិ មកសម្រាកលំហែកម្សាន្ត ឱ្យបានច្រើនកុះករក្នុងខេត្តព្រះសីហនុ យើងក៏សង្ឃឹមផងដែរថា ព្រឹត្តិការណ៍នេះ គឺជាសារមួយជូនដល់ប្រជាពលរដ្ឋឱ្យចេះស្វែងយល់ពីអត្តប្រយោជន៍ នៃធនាគារក្នុងសង្គមរស់នៅ និងក្នុងវិស័យសេដ្ឋកិច្ច និងសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគាំទ្រប្រាក់រៀល ឱ្យបានគ្រប់ៗគ្នា។

លោកអភិបាលរងខេត្តបន្តថា ក្នុងចក្ខុវិស័យនៃផែនការរៀបចំដែនដីខេត្តព្រះសីហនុឆ្នាំ២០៣០ រាជរដ្ឋាភិបាលនឹងរៀបចំអភិវឌ្ឍ «ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើបមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ»។ ជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើនប្រកបដោយគុណភាព និងនិរន្តភាព រដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេសចរណ៍ស្ដង់ដា សេវាកម្មទេសចរណ៍ ព្រមទាំងពង្រឹងការគ្រប់គ្រងសន្តិសុខសុវត្ថិភា សណ្តាប់ធ្នាប់សាធារណៈ និងសេវាដឹកជញ្ជូនសាធារណៈ រួមទាំងជំរុញយុទ្ធនាការទីក្រុងស្អាត ទីប្រជុំជនតាមតំបន់ឆ្នេរមានសោភ័ណភាព បរិស្ថានល្អ និងអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍទេសចរណ៍ជាតិរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានបន្តថា ព្រឹត្តិការណ៍ជិះកង់របស់សមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ ពិតជាបង្ហាញនូវការរួបរួមគ្នា មិត្តភាព និងសាមគ្គីភាពក្នុងការចួលរួមនឹងទាក់ទាញឱ្យមហាជនជួយលើកម្ពស់ដល់ទេសចរណ៍ ការវិនិយោគ និងការស្រលាញ់បរិស្ថាន ចូលរួមផ្សព្វផ្សាយការលើកកម្ពស់ប្រាក់រៀលពីសំណាក់ធនាគារ។ ទន្ទឹមនេះការផ្តល់សេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រៀបបានដូចជាសរសៃឈាម ដែលនាំឈាមទៅដល់ការចិញ្ចឹមរូបរាងកាយរបស់មនុស្ស។ វិស័យធនាគារ និងហិរញ្ញវត្ថុបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ជាច្រើនដូចជា រៀបចំកម្មវិធីបរិច្ចាគឈាមជាមួយសមាគមធនាគារនៅកម្ពុជា ការកសាងមត្តេយ្យសិក្សានៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ការបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការបណ្តុះបណ្តាលធនធានមនុស្ស សកម្មភាពការពារបរិស្ថាន និងការងារមនុស្សធម៌ផ្សេងៗទៀត។ សូមលើកទឹកចិត្តដល់យុវជន និងសាធារណជនទាំងអស់បន្ត ជួយលើកកម្ពស់ប្រាក់រៀល គាំទ្រការការពារបរិស្ថាន និងគាំទ្រវិស័យទេសចរណ៍ផងដែរ។

ក្នុងឱកាសនោះគណៈធិបតីប្រគល់ពានរង្វាន់ដល់ជ័យលាភីជិះកង់ ៣០គីឡូម៉ែត្រ ចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ប្រកបដោយបរិយាកាសស្និតស្នាល៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior