logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ដ្រស្រុកបាទី
102
16-Oct-2023
Sub-nation news
Link

ខេត្តតាកែវ ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ តាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៤៨-៤៩ ជាប់ព្រំប្រទល់ឃុំកុមាការរាជា និងឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

អញ្ជើញអមដំណើរនាឱកាសនោះ មានដូចជា លោក ទុយ សុភ័ក្រ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគបាលខេត្ត លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអភិបាលស្រុកបាទី និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផងដែរ។

មានប្រសាសន៍នាឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់នេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យមើលតាមប្រឡាយទឹកនានា ពិនិត្យមើលតាមបណ្ដាលមាត់លូនានា កុំឱ្យមានការកកស្ទះ ឬត្រូវធ្វើសកម្មភាពកាយចេញជាបន្ទាន់ ដើម្បីជួយសម្រួលដល់លំហូរទឹក ចៀសវាងការជន់លិច ជាពិសេស អាជ្ញាធរពាក់ព័ន្ធត្រូវបន្តតាមដានឱ្យបានជាប់ជាប្រចាំពីស្ថានភាពទឹក ថា តើវាឡើងកម្រិតណា ហើយប្រសិនបើទឹកភ្លៀងនៅតែបន្តធ្លាក់ ដែលអាចនាំឱ្យមានការជន់លិចនៅតំបន់ណាមួយ ដែលអាចនឹងប៉ះពាល់ដល់ផលដំណាំ ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ អាជ្ញាធរត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ក្នុងការចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ឬត្រូវធ្វើសកម្មភាពទប់ស្កាត់ជាមុន។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំឱ្យមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក មន្ទីរសាធារណការ មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈទុកជាមុនក្នុងការទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើងជាយថាហេតុ ហើយក្នុងករណីដែលទឹកអាចនឹងកើនឡើងក្នុងកម្រិតខ្ពស់ អាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាជាមួយមន្ទីរជំនាញ ត្រូវកាយបើកផ្លូវទឹក និងកាយស្មៅ ឬសំរាមចេញតាមផ្លូវទឹកនានា ដើម្បីឱ្យទឹកហូរទៅក្រោមកាន់តែលឿន ដើម្បីបញ្ចៀសការលិចលង់លំនៅដ្ឋាន និងដំណាំរបស់ប្រជាពលរដ្ឋ ជាពិសេស ត្រូវត្រួតពិនិត្យមើល អំពីស្ថានភាពទឹកជំនន់ ហើយត្រូវរាយការណ៍ មកគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយបានទាន់ពេលវេលា បើមានករណីលិចទឹក នៅតំបន់ណាមួយ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior