logo
Header Logo
News Detail
thumbnail
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
51
13-Oct-2023
Sub-nation news
Link

ខេត្តកណ្ដាល ៖ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តយកចិត្តទុកដាក់ ការពារឱ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នាពិធីបុណ្យភ្ជុំបិណ្ឌ កឋិនទាន និងពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅនៅពេលខាងមុខប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្ដម អភិបាលខេត្ត បន្តថា ការយកចិត្តទុកដាក់ និងខិតខំអនុវត្ត ការងារតាមតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទស្នងការដ្ឋាននគរបាលខេត្ត រក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អ ធ្វើឱ្យខេត្តកណ្តាល បាននឹងកំពុងធ្វើការអភិវឌ្ឍរីកចម្រើនប្រកប ដោយចីរភាពលើគ្រប់វិស័យ។

ឯកឧត្ដម បន្ថែមថា រដ្ឋបាលខេត្ត បាននឹងកំពុងកែប្រែឥរិយាបថជាវិជ្ជមានរបស់មន្ត្រី ពីអ្នកគ្រប់គ្រងឱ្យទៅជាអ្នកផ្តល់ ឬបម្រើសេវារដ្ឋបាល ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតប ដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំងបួន របស់មន្ត្រីរាជការគឺ ឆន្ទះម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ព្រមទាំងប្រកាន់ភ្ជាប់នូវ អភិក្រមទាំង៥ គឺ៖មុជទឹក ឆ្លុះកញ្ចក់ ដុសក្អែល ព្យាបាល និងវះកាត់ ដោយរួមសាមគ្គីភាពសហការគ្នាយ៉ាងសកម្ម ក្នុងការផ្តល់សេវាសាធាណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការកសាង និងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានក្រើនរំលឹកបន្ថែម ដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលទាំងអស់ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior