logo
Header Logo
News Detail
thumbnail
អភិបាលខេត្តតាកែវ ណែនាំមន្រ្តីសុខាភិបាលទាំងអស់ ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ និងបង្កើនភាពអត់ធ្មត់
31
28-Sep-2023
Sub-nation news
Link
តាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំបន្ថែមទៀតទៅដល់មន្រ្តីសុខាភិបាលទាំងអស់ ត្រូវតែពង្រឹងឱ្យបានខ្លាំងខ្លានូវចំណេះជំនាញលើសមត្ថភាពរបស់ខ្លួន ពិសេសទាំងលើក្រមសីលធម៌វិជ្ជាជីវៈ បង្កើនភាពអត់ធ្មត់ និងការខិតខំយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធាន អនុប្រធាន មន្ទីរពេទ្យបង្អែកខេត្ត នៃមន្ទីរសុខាភិបាលខេត្តតាកែវ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មានប្រសាសន៍បន្តថា ក្នុងសម័យកាលបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប និងជឿនលឿន ក្នុងនោះដែរ ក៏ទាមទារឱ្យមន្រ្តីសុខាភិបាលរបស់យើង ត្រូវខិតខំបង្កើនសមត្ថភាពទៅតាមជំនាញរបស់ខ្លួនឱ្យបានខ្លាំងជាងមុន ដើម្បីយើងដើរឱ្យទាន់វិស័យសុខាភិបាលនឹងប្រទេសជិតខាងឬប្រទេសនានាលើសកលលោកព្រោះវិស័យសុខាភិបាលពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សជាតិរបស់យើង។ ឯកឧត្តម អភិបាលខេត្ត បន្ថែមទៀតថា ការពង្រឹងសមត្ថភាពលើជំនាញវិជ្ជាជីវៈរបស់លោកគ្រូអ្នកគ្រូពេទ្យនេះ វានឹងធ្វើឱ្យវិស័យសុខាភិបាលរបស់យើង កាន់តែមានទំនុកចិត្តមកលើបងប្អូនប្រជាពលរដ្ឋ ពិសេសវាអាចធ្វើឱ្យពលរដ្ឋមួយចំនួនងាកមកទទួលសេវាសុខាភិបាលនៅក្នុងស្រុកវិញ ដូច្នេះហើយ ទន្ទឹមនឹងការពង្រឹងទាំងសមត្ថភាព ក្រមសីលធម៌នេះផងដែរ ក្រុមគ្រូពេទ្យរបស់យើងមួយចំនួនតូចក៏ត្រូវតែកែប្រែឬផ្លាស់ប្តូរឥរិយាបទ សំដីសំដៅមួយចំនួនមិនសមរម្យចេញ ហើយយកចិត្តទុកដាក់ខិតខំបម្រើសេវាសុខាភិបាលនេះជូនបងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។ សូមជម្រាបជូនដែរថា លោកវេជ្ជបណ្ឌិតឯកទេស តែ វ៉ាន់ថា ដែលត្រូវបានតែងតាំងជា ប្រធានមន្ទីរពេទ្យបង្អែកខេត្តថ្មី ជំនួស លោកវេជ្ជបណ្ឌិត ឈូវ ឈួន ដែលត្រូវចូលនិវត្តន៍ ហើយក៏សូមអបអរសាទរចំពោះ លោកវេជ្ជបណ្ឌិត ចា សង្ហៈ និងលោកស្រី សុខ តុញ ដែលត្រូវបានតែងតាំងជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ៕ ប្រភព ៖ រដ្ឋបាលខេតាកែវ
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior