logo
Header Logo
News Detail
thumbnail
ឯកឧត្តម ប្រាក់ សោភ័ណ អនុញ្ញាតជូន លោក Kawaguchi Masaki ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខត្តសៀមរាប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
131
27-Sep-2023
Sub-nation news
Link
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អនុញ្ញាតជូន លោក Kawaguchi Masaki ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខត្តសៀមរាប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោកនាយកទីចាត់ការអន្តរវិស័យ និងតំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធនានា។ ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Kawaguchi Masaki ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋបាលខេត្តសៀរាប។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចប្រជាជនជប៉ុន ដែលបាន និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបផ្ទាល់លើវិស័យសេដ្ឋកិច្ច អប់រំ វប្បធម៌ ទឹកស្អាត និងការជួសជុលប្រាង្គប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរជាដើម។ល។ លោក ប្រធានការិយាល័យកុងស៊ុល បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត និងបន្តគាំទ្រជួយជម្រុញការអភិវឌ្ឍខេត្តសៀមរាបជាពិសេគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែប្រសើរឡើងថែមទៀត៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior