logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីស្ថានភាពបញ្ចប់ការបន្ទោបង់ ពាសវាល ពាសកាល កម្រិតខ្ពស់
40
27-Sep-2023
Sub-nation news
Link
ខេត្តកណ្ដាល ៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF) នៅស្រុកខ្សាច់កណ្ដាល នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ នាឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា នៅត្រឹមឆ្នាំ ២០២៥ ខាងមុខ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចរដ្ឋបាលខេត្តកណ្តាល ចង់សម្រេចឱ្យបានចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជូនប្រជាជននៅជនបទ ឱ្យមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តរភាព ដើម្បីលើកស្ទួយសុខភាព ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្ដម អភិបាលរងខេត្ត បន្ដថា រដ្ឋបាលខេត្តកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែង គ្រួសារមានទឹកស្អាតប្រើប្រាស់ មាន ៩០% រីឯខ្នងផ្ទះបានប្រើប្រាស់បង្គន់អនាម័យ មាន ១០០% ដែលនាំឱ្យខេត្តកណ្តាលទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)នៅឆ្នាំ២០២២។ ឯកឧត្ដម អភិបាលរងខេត្ត បន្ថែមថា ខេត្តកណ្តាលទទួលបានជ័យលាភីជាខេត្ត ODF រួចហើយក្តី ប៉ុន្តែការធ្វើឱ្យប្រជាជននៅជនបទ មាន សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តរភាព ដែលជាចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាគោលបំណងដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចរដ្ឋបាលខេត្តកណ្តាលចង់សម្រេចឱ្យបាននៅត្រឹមឆ្នាំ ២០២៥ ដើម្បីលើកស្ទួយសុខភាព ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្ដម អភិបាលរងខេត្ត មានជំនឿជឿជាក់ថា ការជំរុញឱ្យសម្រេចបាន ODF នេះ គឺពិតជាអាចធ្វើទៅបាន ហើយធ្វើបានយ៉ាងលឿន ថែមទៀតផង។ ព្រោះបើយោងលើសូចនាករ ដូចដែលតំណាងមន្ទីរអភិវឌ្ឍន៍ជនបទ បានលើកឡើងនាពេលមុននេះ គឺខេត្តកណ្តាលហាក់ដូចជាមានស្ទើរគ្រប់លក្ខខណ្ឌស្រេចទៅហើយ។ ប៉ុន្តែទោះយ៉ាងណាយើងមិនត្រូវមោទនភាព ដោយបោះបង់ការព្យាយាម បោះបង់ការអប់រំផ្សព្វផ្សាយ និងការជំរុញបន្ថែមលើការងារអនាម័យ បរិស្ថាន ការសាងសង់បង្គន់ផ្ទាល់ខ្លួន ក៏ដូចជាការសាងសង់បង្គន់ប្រកបដោយបរិយាប័ន្ននៅតាមស្ថាប័ន និងអង្គភាពផ្តល់សេវាផងដែរ៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior