logo
Header Logo
News Detail
thumbnail
ឯកឧត្តម វ៉ា ថន អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្រាកព្យាបាលជម្ងឺនៃមន្ទីពេទ្យបង្អែកសំបូរ ខេត្តក្រចេះ
56
18-Sep-2023
Sub-nation news
Link
ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យ ប្រមាណជាង ៧៥០ ក្នុងឱកាសអញ្ជើញកាត់ខ្សែ​បូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី ១៨ កញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ជាម្ចាស់អំណោយនៃអគារថ្មីនេះ បានគូសបញ្ជាក់ថា ៖ មន្ទីរពេទ្យល្អជាក្តីត្រេកអររបស់អ្នកជំងឺ គ្រប់អ្នកជំងឺ តែងប្រាថ្នាចង់បានមន្ទីរពេទ្យដែលល្អ និងទំនើបកម្រិតព្យាបាលមានគុណភាពខ្ពស់ ។ ដោយចង់ឱ្យប្រជាពលរដ្ឋទទួលបាននូវសេវាព្យាបាលដែលល្អនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែប្រឹងប្រែងលើកកម្ពស់គុណភាពព្យាបាលនៅតាមមន្ទីរពេទ្យនានា បន្ទាប់ពីដំណាក់កាលពង្រាយមន្ទីរពេទ្យទៅតាមខេត្ត-ស្រុក និងមណ្ឌលសុខភាពនៅតាមឃុំសង្កាត់ ។ ឯកឧត្តម វ៉ា ថន បន្តថា ៖ ចាប់តាំងពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានចូលកាន់មុខតំណែង ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្ដេចបានដាក់ចេញនូវកំណែទម្រង់រួមមាន កម្មវិធីនយោបាយយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ ដែលអាទិភាពគន្លឹះមាន មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល ក្នុងន័យដើម្បីជំរុញកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកំណែទម្រង់មុខងារសាធារណៈ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័ន ព្រមទាំងគោលនយោបាយ និងកំណែទម្រង់ជាច្រើនផ្សេងទៀត ។ ព្រមជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពចំនួន៦ សម្រាប់ចាប់ផ្ដើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ រួមមាន ១-ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល,២-ការបណ្ដុះបណ្ដាលជំនាញជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ,៣-ការធ្វើស្ថាបនូនីយកម្មកម្មវិធីជាតិជំនួយសង្គម ក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន,៤-យុទ្ធសាស្រ្តស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ,៥-យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ,និង៦-ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ សង្កាត់ ឲ្យមាននៅទូទាំងប្រទេស ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរស្រុកសំបូរ ក្រុមគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យបង្អែកសំបូរ-ត្រូវយកចិត្តទុកដាក់ថែរក្សានូវសមិទ្ធផលដែលមាន ហើយនេះជាប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង និងសូមឱ្យបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៍វិជ្ជាជីវៈពេទ្យឱ្យស័ក្កិសម និងគោរមងារជាវីរៈកងទ័ពអាវ-ស ដែលមានន័យថា ត្រូវមានចិត្តស្មោះត្រង់ សប្បុរស និងគុណធម៌ជាប់ជានិច្ច -ត្រូវប្រចាំការឱ្យបានខ្ជាប់ខ្ជួន ពីព្រោះប្រជាពលរដ្ឋឈឺថ្កាត់មិនទៀងឡើយ និងត្រូវបំពេញការងារក្នុងម៉ោងរដ្ឋឱ្យបានពេញលេញ ៕ ប្រភព៖ រដ្ឋបាលខេត្តក្រចេះ
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior