logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នដល់សិស្សានុសិស្ស ដែលនឹងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣
57
05-Sep-2023
Sub-nation news
Link
ថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នដល់សិស្សានុសិស្ស ដែលនឹងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣។ លោកជំទាវ បានលើកឡើងថា ថ្ងៃនេះជួសមុខឱ្យសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង និងក្នុងនាមលោកជំទាវផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានចូលរួមក្នុងពិធីបើកវគ្គបំប៉នដល់សិស្សានុសិស្ស ដែលនឹងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ដែលនឹងមកដល់នាពេលខាងមុខនេះ។ លោកជំទាវបន្តថា នេះជាលើកទី០៦ ហើយសម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានរៀបចំនូវវគ្គបំប៉ននេះឡើង ដើម្បីជាជំនួយដល់ក្មួយៗសិស្សានុសិស្ស ថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ។ ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ធ្វើឱ្យគ្រឹះស្ថានសិក្សាទាំងឯកជន និងរដ្ឋ ត្រូវបានផ្អាកការសិក្សាមួយរយៈ ក្នុងការរៀបចំនូវវគ្គបំប៉ន ក៏ត្រូវបានផ្អាករយៈពេល ០២ឆ្នាំ ជាប់ៗគ្នា។ ចាប់ពីឆ្នាំ២០២២ ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពធូរស្រាល សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានបន្តធ្វើការសហការម្ដងទៀត ហើយនៅក្នុងឆ្នាំ២០២៣ យើងក៏នៅតែបន្តវគ្គបណ្តុះបណ្តាលនេះឡើង វគ្គបំប៉នសម្រាប់ឆ្នាំ២០២៣នេះ មិនខុសពីលើកមុនៗឡើង ដោយយើងរៀបចំឡើងចំនួន ០៥មុខវិជ្ជា ដូចឆ្នាំមុខគឺ៖ គណិតវិទ្យា, អក្សរសាស្ត្រខ្មែរ, គីមីវិទ្យា, រូបវិទ្យា និងជីវវិទ្យា កាលពីឆ្នាំ២០១៦ មុខវិជ្ជាទាំង០៥ មុខនេះ យើងរៀនតែមួយម៉ោងប៉ុណ្ណោះក្នុងមួយមុខ ហើយយើងសាកល្បង តែនៅវិទ្យាល័យកោះកុងតែប៉ុណ្ណោះ ដោយឡែកនៅចាប់ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២៣នេះ។ លោកជំទាវបន្តថា ដោយសារកំណើននៃសិស្សដែលមានចូលរួមក្នុងវគ្គបំប៉ននេះមានចំនួនច្រើន ស.ស.យ.កខេត្ត បានរៀបចំឱ្យមានវគ្គបំប៉ននៅតាមបណ្តាក្រុង ស្រុកទាំង០៧ សរុបមានចំនួន ១១វិទ្យាល័យ ដែលមានសិស្សានុសិស្សសរុបចំនួន ៩៤៣នាក់ ស្រី ៤៩៧នាក់ ដែលចាប់ផ្តើមរៀនរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣តទៅ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវអភិបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់ លោកនាយក នាយករង លោកគូ អ្នកគ្រូ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ទាំងអស់ដែលតែងតែបានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ លេខាធិការដ្ឋាន ស.ស.យ.ក ខេត្ត បានរៀបចំនូវវគ្គបំប៉ននេះឡើង និងដែលបានការស្ម័គ្រចិត្តធ្វើការបង្ហាត់បង្រៀន បំប៉នបន្ថែមដល់សិស្សានុសិស្ស ចាប់តាំងពី ឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ នេះផងដែរ៕ ប្រភព៖ រដ្ឋបាលខេត្តកោះកុង
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior