logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី «គោលការណ៍ បែបបទ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ»
76
29-Aug-2023
Sub-nation news
Link
នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី «គោលការណ៍ បែបបទ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ»។ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមតំណាងឱ្យ លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមរូបលោកផ្ទាល់ លោកសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទីចាត់ការគ្រប់គ្រងធនធានមនុស្ស ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។ លោកអភិបាលរងខេត្ត បានបន្ថែមថា ពិតណាស់ រយៈពេល០១ថ្ងៃ គឺពិតជាមានរយៈពេលខ្លីបន្តិច ដែលក្រុមគ្រូឧទ្ទេស មិនអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការបកស្រាយពន្យល់ឱ្យបានក្បោះក្បាយគ្រប់ជ្រុងជ្រោយនោះឡើយ ក៏ប៉ុន្តែវគ្គបណ្តុះបណ្តាលនេះ គឺបានបង្ហាញនូវលក្ខណៈទូទៅ ដើម្បីជាមូលដ្ឋាន និងជាទុនក្នុងការយកទៅបំពេញការងារនៅក្នុងអង្គភាពផ្ទាល់។ លោក ស្រេង ហុង បានបន្តថា លោកសង្ឃឹមថា លោក លោកស្រីទាំងអស់ ពិតជាអាចយកចំណេះដឹងទាំងនេះ ទៅអនុវត្តការងារនៅអង្គភាពខ្លួនផ្ទាល់ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង គណនេយ្យភាព និងរក្សាបាននូវគុណតម្លៃក្នុងនាមជាថ្នាក់ដឹកនាំ ពោលគឺ ខិតខំបំពេញការងារនៅក្នុងអង្គភាពរបស់ខ្លួនឱ្យបានល្អប្រសើរ សំដៅធានាបាននូវការគ្រប់គ្រងធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព និងពង្រឹងការអនុវត្តការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា លោកសូមផ្តល់ជាគោលការណ៍មួយចំនួនដូចខាងក្រោម៖ ១.ត្រូវខិតខំស្វែងយល់ និងផ្តល់ព័ត៌មានត្រឡប់ អំពីការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ២.រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ ត្រូវលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព លើការងារគ្រប់គ្រង និងចាត់ចែងបុគ្គលិក។ ៣.ទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត ត្រូវសម្របសម្រួល គាំទ្រ ដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងធនធានមនុស្ស ឱ្យស្របតាមគោលការណ៍កំណត់។ ៤.ទីចាត់ការគ្រប់គ្រងធនធានមនុស្ស ត្រូវរៀបចំសម្រិតសម្រាំងជ្រើសរើសវគ្គបណ្តុះបណ្តាល ដែលមានសារសំខាន់ និងជាតម្រូវចាំបាច់ក្នុងការប្រើប្រាស់នៅមូលដ្ឋាន ដើម្បីផ្តល់ជូនក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ៕ ប្រភព៖ រដ្ឋបាលខេត្តកោះកុង
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior